​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សុខវេទនា​ ​តែង​កើតឡើង​ ​ព្រោះ​អាស្រ័យ​ផស្សៈ​ ​ដែល​ជា​បច្ច័យ​នៃ​សុខវេទនា​ ​វេទនា​ណា​ ​ដែល​កើតអំពី​ផស្សៈ​នោះ​ ​គឺ​សុខវេទនា​ ​ដែល​កើតឡើង​ ​ព្រោះ​អាស្រ័យ​ផស្សៈ​ ​ដែល​ជា​បច្ច័យ​ ​នៃ​សុខវេទនា​ ​វេទនា​នោះ​ ​ក៏​រលត់​ទៅ​ ​ស្ងប់​រម្ងាប់​ទៅ​ ​ព្រោះ​ការ​រលត់​នៃ​ផស្សៈ​ ​ដែល​ជា​បច្ច័យ​នៃ​សុខវេទនា​នោះ​ឯង​ ​ទុក្ខវេទនា​ ​តែង​កើតឡើង​ ​ព្រោះ​អាស្រ័យ​ផស្សៈ​ ​ដែល​ជា​បច្ច័យ​ ​នៃ​ទុក្ខវេទនា​ ​វេទនា​ណា​ ​ដែល​កើតអំពី​ផស្សៈ​នោះ​ ​គឺ​ទុក្ខវេទនា​ ​ដែល​កើតឡើង​ ​ព្រោះ​អាស្រ័យ​ផស្សៈ​ ​ជា​បច្ច័យ​ ​នៃ​ទុក្ខវេទនា​ ​វេទនា​នោះ​ ​ក៏​រលត់​ទៅ​ ​ស្ងប់​រម្ងាប់​ទៅ​ ​ព្រោះ​ការ​រលត់​នៃ​ផស្សៈ​ ​ដែល​ជា​បច្ច័យ​ ​នៃ​ទុក្ខវេទនា​នោះ​ឯង​ ​វេទនា​មិនជា​ទុក្ខ​ ​មិនជា​សុខ​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ផស្សៈ​ ​ដែល​ជា​បច្ច័យ​ ​នៃ​វេទនា​មិនជា​ទុក្ខ​មិនជា​សុខ​ ​វេទនា​ណា​ ​ដែល​កើតអំពី​ផស្សៈ​នោះ​ ​គឺ​វេទនា​មិនជា​ទុក្ខ​មិនជា​សុខ​ ​ដែល​កើតឡើង​ ​ព្រោះ​អាស្រ័យ​ផស្សៈ​ ​ដែល​ជា​បច្ច័យ​ ​នៃ​វេទនា​មិនជា​ទុក្ខ​មិនជា​សុខ​ ​វេទនា​នោះ​ ​ក៏​រលត់​ទៅ​ ​ស្ងប់​រម្ងាប់​ទៅ​ ​ព្រោះ​ការ​រលត់​នៃ​ផស្សៈ​ ​ដែល​ជា​បច្ច័យ​នៃ​វេទនា​មិនជា​ទុក្ខ​មិនជា​សុខ​នោះ​ឯង​ ​ក៏​យ៉ាងនោះ​ឯង​។​
ថយ | ទំព័រទី ២១៣ | បន្ទាប់