[២៤១] ម្នាលភិក្ខុទាំងឡាយ កវឡីការាហារ តើត្រូវយល់ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដូចជាភរិយាស្វាមី ពីរនាក់ គប្បីនាំយកស្បៀងតិចតួច ដើរទៅកាន់ផ្លូវលំបាក ស្វាមីភរិយានោះ មានកូនប្រុសតែមួយ ជាទីស្រឡាញ់ពេញចិត្ត។ ម្នាលភិក្ខុទាំងឡាយ គ្រាកាលដែលភរិយាស្វាមី ទាំងពីរនាក់ កំពុងដើរទៅកាន់ផ្លូវលំបាកនោះ ស្បៀងបន្តិចបន្តួចនោះ អស់រលីងទៅ ផ្លូវលំបាកនោះ នៅសល់ឆ្លងមិនទាន់ផុត។ ម្នាលភិក្ខុទាំងឡាយ ទើបភរិយាស្វាមីទាំងពីរនាក់នោះ ប្រឹក្សាគ្នាយ៉ាងនេះថា ស្បៀងអាហារបន្តិចបន្តួចរបស់យើងនោះ អស់រលីងទៅហើយ ផ្លូវលំបាកនៅសល់ ឆ្លងមិនទាន់ផុតឡើយ បើដូច្នោះ យើងត្រូវសម្លាប់កូនប្រុសតែមួយ ជាទីស្រឡាញ់ពេញចិត្តនេះ ធ្វើជាងៀតផង ជាផ្អកផង កាលបើយើងទាំងពីរនាក់ ស៊ីសាច់កូននោះហើយ នឹងឆ្លងផ្លូវលំបាក ដែលនៅសល់នោះផុតបាន បើមិនដូច្នោះ យើងទាំងអស់គ្នា មុខជានឹងស្លាប់ទាំងបីនាក់។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ភរិយាស្វាមីទាំងពីរនាក់នោះ សម្លាប់កូនប្រុសតែមួយ ជាទីស្រឡាញ់ពេញចិត្តនុ៎ះ