​បើ​តម្រេក​ ​សេចក្តី​រីករាយ​ ​ចំណង់​ ​មាន​ក្នុង​ក​វឡី​កា​រា​ហារ​នោះ​ ​វិញ្ញាណ​ក៏​លូតលាស់​ ​តាំងនៅ​ស៊ប់​ក្នុង​ក​វឡី​កា​រា​ហារ​នោះ​ ​វិញ្ញាណ​លូតលាស់​ ​តាំងនៅ​ស៊ប់​ក្នុង​ទីណា​ ​នាមរូប​ក៏​ឈាន​ចុះ​ក្នុង​ទីនោះ​ ​នាមរូប​ឈាន​ចុះ​ក្នុង​ទីណា​ ​សង្ខារ​ទាំងឡាយ​ ​ក៏​ចម្រើនឡើង​ក្នុង​ទីនោះ​ ​សង្ខារ​ទាំងឡាយ​ ​ចម្រើនឡើង​ក្នុង​ទីណា​ ​ការ​ចាប់កំណើត​ក្នុង​ភព​ថ្មី​តទៅទៀត​ ​ក៏​មាន​ក្នុង​ទីនោះ​ ​ការ​ចាប់កំណើត​ក្នុង​ភព​ថ្មី​តទៅទៀត​ ​មាន​ក្នុង​ទីណា​ ​ជាតិ​ ​ជរា​ ​មរណៈ​ ​តទៅទៀត​ ​ក៏​មាន​ក្នុង​ទីនោះ​ ​ជាតិ​ ​ជរា​ ​មរណៈ​ ​តទៅទៀត​ ​មាន​ក្នុង​ទីណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​ទីនោះ​ ​ប្រកបដោយ​សោក​ ​ប្រកប​ដោយ​ធុ​លី​ ​គឺ​រាគាទិក្កិលេស​ ​ប្រកបដោយ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ក្នុង​ផស្សាហារ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ក្នុង​មនោសញ្ចេតនា​ហារ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​តម្រេក​ ​សេចក្តី​រីករាយ​ ​ចំណង់​ ​មាន​ក្នុង​វិញ្ញា​ណា​ហារ​ ​វិញ្ញាណ​ក៏​លូតលាស់​ ​តាំងនៅ​ស៊ប់​ក្នុង​វិញ្ញា​ណា​ហារ​នោះ​ ​វិញ្ញាណ​លូតលាស់​ ​តាំងនៅ​ស៊ប់​ ​ក្នុង​ទីណា​ ​នាមរូប​ក៏​ឈាន​ចុះ​ក្នុង​ទីនោះ​ ​នាមរូប​ឈាន​ចុះ​ក្នុង​ទីណា​ ​
ថយ | ទំព័រទី ២២៤ | បន្ទាប់