[២៥១] ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើមានអ្វីហ្ន៎ ទើបមានជរាមរណៈ ជរាមរណៈ មានព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ក៏បានត្រាស់ដឹង ដោយបញ្ញា ព្រោះយោនិសោមនសិការៈថា កាលបើមានជាតិ ទើបមានជរាមរណៈ ជរា និងមរណៈមាន ព្រោះជាតិជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះ (តទៅទៀត)ថា កាលបើមានអ្វីហ្ន៎ ទើបមានជាតិ។បេ។ ទើបមានភព... ទើបមានឧបាទាន... ទើបមានតណ្ហា... ទើបមានវេទនា... ទើបមានផស្សៈ... ទើបមានសឡាយតនៈ.. ទើបមាននាមរូប នាមរូបមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ក៏បានត្រាស់ដឹង ដោយបញ្ញា ព្រោះយោនិសោមនសិការៈថា កាលបើមានវិញ្ញាណ ទើបមាននាមរូប នាមរូបមាន ព្រោះវិញ្ញាណជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើមានអ្វីហ្ន៎ ទើបមានវិញ្ញាណ វិញ្ញាណមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ក៏បានត្រាស់ដឹង ដោយបញ្ញា ព្រោះយោនិសោមនសិការៈថា