​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ផ្លូវ​ប្រព្រឹត្តទៅ​ ​ដើម្បី​ការ​ត្រាស់​ដឹង​នេះ​ ​តថាគត​ ​បាន​ត្រាស់​ដឹង​ហើយ​ ​គឺថា​ ​ព្រោះតែ​នាមរូប​រលត់​ ​ទើប​វិញ្ញាណ​រលត់​ ​ព្រោះតែ​វិញ្ញាណ​រលត់​ ​ទើប​នាមរូប​រលត់​ ​ព្រោះតែ​នាមរូប​រលត់​ ​ទើប​អាយតនៈ៦រលត់​ ​ព្រោះតែ​អាយតនៈ៦រលត់​ ​ទើប​ផស្សៈ​រលត់​។​បេ​។​ ​ការ​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មាន​ចក្ខុ​កើតឡើង​ហើយ​ ​មាន​ញាណ​កើតឡើង​ហើយ​ ​មាន​បញ្ញា​កើតឡើង​ហើយ​ ​មាន​វិជ្ជា​កើតឡើង​ហើយ​ ​មាន​ពន្លឺ​កើតឡើង​ហើយ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​តថាគត​មិនធ្លាប់​បាន​ស្តាប់​មក​ ​អំពី​មុន​ថា​ ​ហេតុ​ជា​គ្រឿងរ​លត់​ ​ហេតុ​ជា​គ្រឿងរ​លត់​ ​ដូច្នេះ​។​
 [​២៥៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​បុរស​ ​កាល​ដើរទៅ​ក្នុង​ព្រៃតូច​ ​ព្រៃធំ​ ​ឃើញ​ផ្លូវ​ចាស់​ ​ធ្លា​ចាស់​ ​ដែល​ពួក​មនុស្ស​ជាន់មុន​តែង​ដើរទៅ​។​ ​បុរស​នោះ​ ​ដើរទៅ​តាមផ្លូវ​នោះ​ ​កាល​ដើរទៅ​តាមផ្លូវ​នោះ​ ​ក៏​ប្រទះឃើញ​ក្រុង​បុរាណ​ ​រាជធានី​បុរាណ​ ​ដែល​ពួក​មនុស្ស​ជាន់មុន​ ​បាន​នៅ​អាស្រ័យ​ហើយ​ ​ជា​កន្លែង​បរិបូណ៌​ដោយ​សួរ​ច្បារ​ ​បរិបូណ៌​ដោយ​ព្រៃ​ ​បរិបូណ៌​ដោយ​ស្រះ​ ​មាន​កំពែង​ ​ជាទី​គួរឲ្យ​ត្រេកអរ​។​
ថយ | ទំព័រទី ២៣២ | បន្ទាប់