​លះ​តណ្ហា​បាន​។​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ ​លះ​តណ្ហា​បាន​ហើយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​លះ​ឧបធិ​បាន​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ ​លះ​ឧបធិ​បាន​ហើយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​លះ​ទុក្ខ​បាន​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ ​លះ​ទុក្ខ​បាន​ហើយ​ ​តថាគត​ពោល​ថា​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​បាន​រួចចាក​ជាតិ​ ​ជរា​ ​មរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​លំបាក​កាយ​ ​សេចក្តី​លំបាកចិត្ត​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​រួចចាក​ទុក្ខ​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ក្នុង​កាល​ជា​អនាគត​ ​នឹង​ឃើញ​អារម្មណ៍​ ​ដែល​ជាស​ភាព​គួរ​ស្រឡាញ់​ ​ជាស​ភាព​គួរ​ត្រេកអរ​ ​ក្នុង​លោក​ ​ថា​មិន​ទៀង​ ​នឹង​ឃើញថា​ជា​ទុក្ខ​ ​នឹង​ឃើញថា​មិនមែន​របស់​ខ្លួន​ ​នឹង​ឃើញថា​មាន​រោគ​ ​នឹង​ឃើញថា​គួរខ្លាច​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​នឹង​លះ​តណ្ហា​បាន​។​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ ​នឹង​លះ​តណ្ហា​បាន​។​បេ​។​ ​តថាគត​ពោល​ថា​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​នឹង​រួចចាក​ទុក្ខ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ក្នុង​កាល​ឥឡូវនេះ​ ​ឃើញ​អារម្មណ៍​ ​ដែល​ជាស​ភាព​គួរ​ស្រឡាញ់​ ​ជាស​ភាព​គួរ​ត្រេកអរ​ ​ក្នុង​លោក​ ​ថា​មិន​ទៀង​
ថយ | ទំព័រទី ២៤៥ | បន្ទាប់