​[​២៦៤​]​ ​លុះ​ព្រះ​មហា​កោ​ដ្ឋិ​តៈ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​សួរ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ជរា​ ​និង​មរណៈ​ ​គឺ​បុគ្គល​ធ្វើខ្លួន​ឯង​ ​ឬ​ជរា​ ​និង​មរណៈ​ ​គឺ​បុគ្គល​ដទៃ​ធ្វើឲ្យ​ ​ជរា​ ​និង​មរណៈ​ ​គឺ​បុគ្គល​ធ្វើខ្លួន​ឯង​ផង​ ​បុគ្គល​ដទៃ​ធ្វើឲ្យ​ផង​ ​ឬ​ជរា​ ​និង​មរណៈ​ ​មិនមែន​ជា​អំពី​របស់​ខ្លួនឯង​ ​មិនមែន​ជា​អំពើ​របស់​អ្នកដទៃ​ទេ​ ​គឺ​កើតឡើង​ដោយ​មិន​អាស្រ័យហេតុ​។​ ​ម្នាល​អាវុសោ​កោ​ដ្ឋិ​តៈ​ ​ជរា​ ​និង​មរណៈ​ ​មិនមែន​បុគ្គល​ធ្វើខ្លួន​ឯង​ទេ​ ​ជរា​ ​និង​មរណៈ​ ​មិនមែន​បុគ្គល​ដទៃ​ធ្វើឲ្យ​ទេ​ ​ជរា​ ​និង​មរណៈ​ ​មិនមែន​បុគ្គល​ធ្វើខ្លួន​ឯង​ផង​ ​មិនមែន​បុគ្គល​ដទៃ​ធ្វើឲ្យ​ផង​ទេ​ ​ជរា​ ​និង​មរណៈ​ ​មិនមែន​ជា​អំពី​របស់​ខ្លួនឯង​ ​មិនមែន​ជា​អំពើ​របស់​អ្នកដទៃ​ទេ​ ​គឺ​កើតឡើង​ដោយ​មិន​អាស្រ័យហេតុ​ ​ក៏​មិនមែន​ដែរ​ ​ប៉ុន្តែ​ជរា​ ​និង​មរណៈ​កើតឡើង​ ​ព្រោះ​ជាតិ​ជា​បច្ច័យ​។​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ជាតិ​ ​គឺ​បុគ្គល​ធ្វើខ្លួន​ឯង​ ​ឬ​ជាតិ​ ​គឺ​បុគ្គល​ដទៃ​ធ្វើឲ្យ​ ​ឬថា​ជាតិ​ ​គឺ​បុគ្គល​ធ្វើខ្លួន​ឯង​ផង​ ​បុគ្គល​ដទៃ​ធ្វើឲ្យ​ផង​ ​មិនមែន​ជា​អំពី​របស់​ខ្លួនឯង​ ​មិនមែន​ជា​អំពើ​របស់​អ្នកដទៃ​ទេ​ ​គឺ​កើតឡើង​ដោយ​មិន​អាស្រ័យហេតុ​។​ ​ម្នាល​អាវុសោ​កោ​ដ្ឋិ​តៈ​ ​ជាតិ​ ​មិនមែន​បុគ្គល​ធ្វើខ្លួន​ឯង​ទេ​ ​ជាតិ​ ​មិនមែន​បុគ្គល​ដទៃ​ធ្វើឲ្យ​ទេ​
ថយ | ទំព័រទី ២៥០ | បន្ទាប់