​[​២៦៧​]​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​អស្ចារ្យ​ណាស់​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ចំឡែក​ណាស់​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​និយាយ​នេះ​ ​ត្រូវហើយ​ ​មួយទៀត​ ​យើង​សូម​អនុមោទនា​សុភាសិត​ ​របស់​ព្រះ​សារីបុត្ត​មាន​អាយុ​នេះ​ ​ដោយ​វត្ថុ៣៦នេះ​ ​ម្នាល​អាវុសោ​ ​បើ​ភិក្ខុ​សំដែងធម៌​ ​ដើម្បី​ការ​នឿយណាយ​ ​ដើម្បី​ការ​វិនាស​ ​ដើម្បី​ការ​រលត់​នៃជ​រា​ ​និង​មរណៈ​ ​ទើប​គួរ​ហៅថា​ ​ភិក្ខុ​ជា​ធម្មកថិក​។​ ​ម្នាល​អាវុសោ​ ​បើ​ភិក្ខុ​ជា​អ្នកប្រតិបត្តិ​ ​ដើម្បី​ការ​នឿយណាយ​ ​ដើម្បី​ការ​វិនាស​ ​ដើម្បី​ការ​រលត់​នៃជ​រា​ ​និង​មរណៈ​ ​ទើប​គួរ​ហៅថា​ ​ភិក្ខុ​ជា​អ្នកប្រតិបត្តិ​នូវ​ធម៌​ ​ដ៏​សមគួរ​ដល់​ធម៌​។​ ​ម្នាល​អាវុសោ​ ​បើ​ភិក្ខុ​ជា​អ្នកមាន​ចិត្ត​រួច​ស្រឡះ​ហើយ​ ​ព្រោះ​ការ​នឿយណាយ​ ​ព្រោះ​ការ​វិនាស​ ​ព្រោះ​ការ​រលត់​ ​ព្រោះ​ការ​មិន​ប្រកាន់​ស្អិត​ ​នូវ​ជរា​ ​និង​មរណៈ​ ​ទើប​គួរ​ហៅថា​ ​ភិក្ខុ​ជា​អ្នក​ដល់​នូវ​ព្រះនិព្វាន​ ​ក្នុង​បច្ចុប្បន្ន​។​ ​បើជា​តិ​។​បេ​។​ ​បើ​ភព​.​.​.​ ​បើ​ឧបាទាន​.​.​.​ ​បើ​តណ្ហា​.​.​.​ ​បើ​វេទនា​.​.​.​ ​បើ​ផស្សៈ​.​.​.​ ​បើស​ឡាយ​ត​នៈ​.​.​.​ ​បើ​នាមរូប​ ​.​.​.​ ​
ថយ | ទំព័រទី ២៥៤ | បន្ទាប់