​(​ឱកាស​ដើម្បី​ដោះ​)​ ​នូវ​ប្រស្នា​នុ៎ះ​ ​ខ្ញុំ​សូម​សួរ​ប្រស្នា​នុ៎ះ​ ​ចំពោះ​ព្រះ​នារ​ទៈ​មាន​អាយុ​ ​សូម​ព្រះ​នារ​ទៈ​មាន​អាយុ​ ​ព្យាករ​ប្រស្នា​នុ៎ះ​ ​ដល់​ខ្ញុំ​ ​ម្នាល​អាវុសោ​នារ​ទៈ​ ​វៀរចាក​សេចក្តី​ជឿ​ ​វៀរចាក​សេចក្តី​ចូលចិត្ត​ ​វៀរចាក​ការ​ឮ​តៗ​គ្នា​មក​ ​វៀរចាក​សេចក្តី​ត្រិះរិះ​ដោយ​អាការៈ​ ​វៀរចាក​សេចក្តី​ពេញចិត្ត​ ​តាម​ការយល់ឃើញ​ ​និង​ការពិនិត្យ​ ​តើ​នារ​ទៈ​មាន​អាយុ​ ​មាន​ញាណ​កើតឡើង​ចំពោះខ្លួន​ឯង​ថា​ ​ជរា​ ​និង​មរណៈ​កើតមាន​ ​ព្រោះ​ជាតិ​ជា​បច្ច័យ​ ​ដូច្នេះ​ឬទេ​។​ ​ម្នាល​អាវុសោ​ប​វិ​ដ្ឋៈ​ ​វៀរចាក​សេចក្តី​ជឿ​ ​វៀរចាក​សេចក្តី​ចូលចិត្ត​ ​វៀរចាក​ការ​ឮ​តៗ​គ្នា​មក​ ​វៀរចាក​សេចក្តី​ត្រិះរិះ​ដោយ​អាការៈ​ ​វៀរចាក​សេចក្តី​ពេញចិត្ត​ ​តាម​ការយល់ឃើញ​ ​និង​ការពិនិត្យ​ ​ខ្ញុំ​ក៏​ដឹង​ហេតុ​នុ៎ះ​ ​ខ្ញុំ​ក៏​ឃើញ​ហេតុ​នុ៎ះ​ថា​ ​ជរា​ ​និង​មរណៈ​កើតមាន​ ​ព្រោះ​ជាតិ​ជា​បច្ច័យ​។​ ​ម្នាល​អាវុសោ​នារ​ទៈ​ ​វៀរចាក​សេចក្តី​ជឿ​ ​វៀរចាក​សេចក្តី​ចូលចិត្ត​ ​វៀរចាក​សេចក្តី​ឮ​តៗ​គ្នា​មក​ ​វៀរចាក​សេចក្តី​ត្រិះរិះ​ដោយ​អាការៈ​ ​វៀរចាក​សេចក្តី​ពេញចិត្ត​ ​តាម​ការយល់ឃើញ​ ​និង​ការពិនិត្យ​ ​តើ​នារ​ទៈ​មាន​អាយុ​ ​មាន​ណា​ញកើ​ត​ឡើង​ ​ចំពោះខ្លួន​ឯង​ថា​ ​ជាតិ​កើតមាន​ ​ព្រោះ​ភព​ជា​បច្ច័យ​ ​ដូច្នេះ​ឬទេ​។​បេ​។​ ​ថា​សង្ខារ​ទាំងឡាយ​កើតមាន​ ​ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ ​ដូច្នេះ​ឬទេ​។​ ​
ថយ | ទំព័រទី ២៦០ | បន្ទាប់