​ម្នាល​អាវុសោ​សុសិ​មៈ​ ​អ្នក​ចូរ​មក​អាយ​ ​ចូរ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​(​សំណាក់​)​ ​ព្រះសមណគោតម​ ​ចូរ​អ្នករៀន​ធម៌​ ​ហើយ​បង្ហាញ​យើង​ទាំងឡាយ​ផង​ ​យើង​ទាំងឡាយ​នឹង​រៀន​ធម៌​នោះ​ ​ហើយ​សំដែង​ប្រាប់​គ្រហស្ថ​ទាំងឡាយ​ ​កាលបើ​យ៉ាងនេះ​ ​ពួក​យើង​មុខ​ជា​នឹង​មាន​គេ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កោតក្រែង​ ​ជា​អ្នក​បាន​នូវ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ទាំងឡាយ​ ​មិនខាន​។​ ​សុសិ​ម​បរិ​ព្វា​ជ​ក​ ​ទទួលពាក្យ​បរិស័ទ​របស់​ខ្លួន​ថា​ ​អើ​អាវុសោ​ ​ហើយក៏​ចូល​ទៅ​រក​ព្រះ​អានន្ទ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​រាក់ទាក់​ ​ជាមួយនឹង​ព្រះ​អានន្ទ​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​គួរ​រីករាយ​ ​និង​ពាក្យ​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​សុសិ​ម​បរិ​ព្វា​ជ​ក​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​និយាយ​ស្នើរ​សេចក្តី​នុ៎ះ​ ​នឹង​ព្រះ​អានន្ទ​មាន​អាយុ​ថា​ ​បពិត្រ​ព្រះ​អានន្ទ​មាន​អាយុ​ ​ខ្ញុំ​ប្រាថ្នា​ ​ដើម្បី​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក្នុង​ធម៌​វិន័យ​នេះ​។​
ថយ | ទំព័រទី ២៦៧ | បន្ទាប់