​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​បាន​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​គ្រានោះ​ឯង​ ​សុសិ​ម​ភិក្ខុ​មាន​អាយុ​ ​ក៏​ចូល​ទៅ​រក​ភិក្ខុ​ទាំងនោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​រាក់ទាក់​ ​ជាមួយនឹង​ភិក្ខុ​ទាំងនោះ​ ​លុះ​បញ្ចប់​ពាក្យ​គួរ​រីករាយ​ ​និង​ពាក្យ​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​សុសិ​ម​ភិក្ខុ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ពោល​ពាក្យ​នេះ​ ​នឹង​ភិក្ខុ​ទាំងនោះ​ថា​ ​បានឮ​ថា​ ​លោក​មាន​អាយុ​ទាំងឡាយ​ ​នាំគ្នា​ក្រាបទូល​អរហត្តផល​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ថា​ ​ពួក​ខ្ញុំ​ព្រះអង្គ​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​ ​(​របស់​អាត្មាអញ​)​ ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​បាន​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​ ​(​ដូច្នេះ​)​ ​ពិតមែន​ឬ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​តប​ថា​ ​ពិតមែន​ ​អាវុសោ​។​
 [​២៨៣​]​ ​សុសិ​ម​ភិក្ខុ​សួរ​ថា​ ​បពិត្រ​លោក​មាន​អាយុ​ទាំងឡាយ​ ​ចុះលោក​ទាំងឡាយ​ ​កាល​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​តើ​បាន​នូវ​ការ​តាក់តែង​ ​ឬ​សំដែងឫទ្ធិ​ច្រើនប្រការ​ ​គឺ​កាយ​តែមួយ​ ​ធ្វើឲ្យ​ទៅជា​កាយ​ច្រើន​ក៏បាន​ ​កាយ​ច្រើន​ ​ធ្វើឲ្យ​ទៅជា​កាយ​តែមួយ​វិញ​ក៏បាន​ ​
ថយ | ទំព័រទី ២៦៩ | បន្ទាប់