បពិត្រព្រះអង្គដ៏ចំរើន វិញ្ញាណាហារ (ជាបច្ច័យ) នៃធម៌ដូចម្តេចហ្ន៎ ដូច្នេះ ប្រស្នានុ៎ះ របស់បុគ្គលនោះទើបត្រូវ ទាំងត្រូវព្យាករណ៍ចំពោះប្រស្នានោះថា វិញ្ញាណាហារ គឺបដិសន្ធិចិត្ត (ជាបច្ច័យ) នៃកិរិយាកើត ក្នុងភពថ្មីទៀត គឺនាមរូបតទៅ, កាលបើការកើតក្នុងភពថ្មីទៀត គឺនាមរូបនោះ កើតមានហើយ, សឡាយតនៈក៏កើតមាន ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ។
[៣៣] បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ តែងពាល់ត្រូវ។ ព្រះមានព្រះភាគ ត្រាស់តបថា ប្រស្នានេះមិនត្រូវទេ ដូច្នេះហើយ ទើបត្រាស់ថា តថាគតមិនពោលថា នរណាហ្ន៎ តែងពាល់ត្រូវដូច្នេះទេ ប្រសិនបើតថាគតពោលថា នរណាហ្ន៎ តែងពាល់ត្រូវដូច្នេះ ប្រស្នាថា បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ តែងពាល់ត្រូវ ដូច្នេះនោះ ត្រូវគ្នានឹងពាក្យតថាគតហើយ តែថា តថាគតមិនពោលយ៉ាងនេះទេ កាលបើយ៉ាងនេះ បុគ្គលណាសួរ ចំពោះតថាគត ដែលមិនពោលសោះ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ផស្សៈកើតមាន ព្រោះអ្វីជាបច្ច័យហ្ន៎ ដូច្នេះ ប្រស្នានុ៎ះ របស់បុគ្គលនោះ ទើបត្រូវ ទាំងត្រូវព្យាករណ៍ ចំពោះប្រស្នានោះថា ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ។