​គឺ​វិបស្សនាញាណ​ ​តែង​កើតឡើង​មុន​ ​ការ​ដឹង​ក្នុង​ព្រះនិព្វាន​ ​គឺ​មគ្គញ្ញាណ​ ​តែង​កើតឡើង​ក្រោយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មិន​អាច​យល់​សេចក្តី​ ​នៃ​ព្រះពុទ្ធដីកា​ ​ដែល​ព្រះអង្គ​សំដែង​សង្ខេប​នេះ​ ​ដោយ​ពិស្តារ​បានទេ​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​សូម​ព្រះមានព្រះភាគ​ ​សំដែង​ប្រាប់​ខ្ញុំ​ព្រះអង្គ​ ​យ៉ាងណា​ ​ឲ្យខាងតែ​ខ្ញុំ​ព្រះអង្គ​យល់​សេចក្តី​ ​នៃ​ព្រះពុទ្ធដីកា​ ​ដែល​ព្រះអង្គ​សំដែង​សង្ខេប​នេះ​ ​ដោយ​ពិស្តារ​បាន​ឲ្យ​ទាន​។​
 [​២៩១​]​ ​ម្នាល​សុសិ​មៈ​ ​អ្នក​យល់​ក្តី​ ​អ្នក​មិន​យល់​ក្តី​ ​ចំណែក​ធម្ម​ដ្ឋិ​តិញ្ញាណ​ ​តែង​កើតឡើង​មុន​ ​ការ​ដឹង​ក្នុង​ព្រះនិព្វាន​ ​តែង​កើតឡើង​ក្រោយ​ដោយពិត​ ​ម្នាល​សុសិ​មៈ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​រូប​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​ដែល​មិន​ទៀង​ ​របស់​នោះ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​ជា​ទុក្ខ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​ដែល​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​គួរ​នឹង​យល់ឃើញ​ ​នូវ​របស់​នោះ​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អញ​ ​ដូច្នេះ​ឬទេ​។​ ​មិន​គួរ​នឹង​យល់ឃើញ​យ៉ាងនោះ​ទេ​ ​ព្រះអង្គ​។​ ​វេទនា​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​
ថយ | ទំព័រទី ២៧៦ | បន្ទាប់