[២៩៥] ម្នាលសុសិមៈ អ្នកយល់ឃើញថា ការរលត់នៃជរាមរណៈ ព្រោះការរលត់នៃជាតិ ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលសុសិមៈ អ្នកយល់ឃើញថា ការរលត់នៃជាតិ ព្រោះការរលត់នៃភព ដែរឬ។ ព្រះករុណា ព្រះអង្គ។ ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន... ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា... ការរលត់នៃតណ្ហា... ព្រោះការរលត់នៃវេទនា... ការរលត់នៃវេទនា ព្រោះការរលត់នៃផស្សៈ... ការរលត់នៃផស្សៈ ព្រោះការរលត់នៃអាយតនៈ៦... ការរលត់នៃអាយតនៈ៦ ព្រោះការរលត់នៃនាមរូប... ការរលត់នៃនាមរូប ព្រោះការរលត់នៃវិញ្ញាណ... ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ... ម្នាលសុសិមៈ អ្នកយល់ឃើញថា ការរលត់នៃសង្ខារ ព្រោះការរលត់នៃអវិជ្ជា ដែរឬ។ ព្រះករុណា ព្រះអង្គ។
[២៩៦] ម្នាលសុសិមៈ ចុះកាលបើអ្នកដឹងយ៉ាងនេះ ឃើញយ៉ាងនេះ តើបាននូវការតាក់តែង ឬសំដែងឫទ្ធិច្រើនប្រការ គឺកាយតែមួយ ធ្វើឲ្យទៅជាកាយច្រើនក៏បាន កាយច្រើន ធ្វើឲ្យទៅជាកាយតែមួយវិញក៏បាន ដើរទៅទីណា ឥតទើសទាល់ គឺនៅក្នុងទីកំបាំង ដើរទៅក្នុងទីវាលក៏បាន នៅខាងក្នុង ដើរចេញទៅខាងក្រៅក៏បាន នៅខាងក្នុងជញ្ជាំង ដើរចេញទៅខាងក្រៅជញ្ជាំង (ដោយឥតទ្វារ ឬផ្លូវ) ក៏បាន នៅខាងក្នុងកំពែង ដើរចេញទៅខាងក្រៅកំពែងក៏បាន