​[​២៩៥​]​ ​ម្នាល​សុសិ​មៈ​ ​អ្នក​យល់ឃើញ​ថា​ ​ការ​រលត់​នៃជ​រាម​រណៈ​ ​ព្រោះ​ការ​រលត់​នៃជា​តិ​ ​ដែរ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​សុសិ​មៈ​ ​អ្នក​យល់ឃើញ​ថា​ ​ការ​រលត់​នៃជា​តិ​ ​ព្រោះ​ការ​រលត់​នៃ​ភព​ ​ដែរ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ការ​រលត់​នៃ​ភព​ ​ព្រោះ​ការ​រលត់​នៃ​ឧបាទាន​.​.​.​ ​ការ​រលត់​នៃ​ឧបាទាន​ ​ព្រោះ​ការ​រលត់​នៃ​តណ្ហា​.​.​.​ ​ការ​រលត់​នៃ​តណ្ហា​.​.​.​ ​ព្រោះ​ការ​រលត់​នៃ​វេទនា​.​.​.​ ​ការ​រលត់​នៃ​វេទនា​ ​ព្រោះ​ការ​រលត់​នៃ​ផស្សៈ​.​.​.​ ​ការ​រលត់​នៃ​ផស្សៈ​ ​ព្រោះ​ការ​រលត់​នៃ​អាយតនៈ៦​.​.​.​ ​ការ​រលត់​នៃ​អាយតនៈ៦​ ​ព្រោះ​ការ​រលត់​នៃ​នាមរូប​.​.​.​ ​ការ​រលត់​នៃ​នាមរូប​ ​ព្រោះ​ការ​រលត់​នៃ​វិញ្ញាណ​.​.​.​ ​ការ​រលត់​នៃ​វិញ្ញាណ​ ​ព្រោះ​ការ​រលត់​នៃ​សង្ខារ​.​.​.​ ​ម្នាល​សុសិ​មៈ​ ​អ្នក​យល់ឃើញ​ថា​ ​ការ​រលត់​នៃ​សង្ខារ​ ​ព្រោះ​ការ​រលត់​នៃ​អវិជ្ជា​ ​ដែរ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​
 [​២៩៦​]​ ​ម្នាល​សុសិ​មៈ​ ​ចុះ​កាលបើ​អ្នកដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​តើ​បាន​នូវ​ការ​តាក់តែង​ ​ឬ​សំដែងឫទ្ធិ​ច្រើនប្រការ​ ​គឺ​កាយ​តែមួយ​ ​ធ្វើឲ្យ​ទៅជា​កាយ​ច្រើន​ក៏បាន​ ​កាយ​ច្រើន​ ​ធ្វើឲ្យ​ទៅជា​កាយ​តែមួយ​វិញ​ក៏បាន​ ​ដើរទៅ​ទីណា​ ​ឥត​ទើសទាល់​ ​គឺ​នៅក្នុង​ទី​កំបាំង​ ​ដើរទៅ​ក្នុង​ទីវាល​ក៏បាន​ ​នៅ​ខាងក្នុង​ ​ដើរចេញ​ទៅ​ខាងក្រៅ​ក៏បាន​ ​នៅ​ខាងក្នុង​ជញ្ជាំង​ ​ដើរចេញ​ទៅ​ខាងក្រៅ​ជញ្ជាំង​ ​(​ដោយ​ឥត​ទ្វារ​ ​ឬ​ផ្លូវ​)​ ​ក៏បាន​ ​នៅ​ខាងក្នុង​កំពែង​ ​ដើរចេញ​ទៅ​ខាងក្រៅ​កំពែង​ក៏បាន​ ​
ថយ | ទំព័រទី ២៨១ | បន្ទាប់