[៣១៣] ទ្រង់គង់នៅទៀបក្រុងសាវត្ថី... ក្នុងទីនោះឯង ព្រះមានព្រះភាគ... ម្នាលភិក្ខុទាំងឡាយ ដូចជាស្រះបោក្ខរណី មានបណ្តោយ ៥០យោជន៍ ទទឹង ៥០យោជន៍ ជម្រៅ ៥០យោជន៍ ពេញដោយទឹកស្មើមាត់ច្រាំង ល្មមក្អែកឱនផឹកបាន មានបុរសម្នាក់ ទៅដួសទឹកអំពីស្រះនោះ ដោយចុងស្បូវ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច ទឹកដែលបុរសដួសដោយចុងស្បូវ និងទឹកក្នុងស្រះបោក្ខរណី តើណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ទឹកក្នុងស្រះបោក្ខរណីនេះច្រើនជាង ទឹកដែលបុរសដួសឡើង ដោយចុងស្បូវ មានប្រមាណតិចណាស់ ទឹកដែលបុរសដួសឡើង ដោយចុងស្បូវ យកទៅប្រៀបធៀបនឹងទឹកក្នុងស្រះបោក្ខរណី មិនដល់នូវចំណែកមួយ ក្នុងមួយរយចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយពាន់ចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយសែនចំណែកឡើយ។