​តែ​តំណក់​ទឹក​ ​ពីរបី​តំណក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់ហេតុ​នោះ​ ​ដូចម្តេច​ ​ទឹកដែល​ហូរ​មក​ប្រសព្វ​ ​រលាយ​ចូលគ្នា​ ​ដែល​អស់​ទៅ​ ​រីងស្ងួត​ទៅ​ ​និង​តំណក់​ទឹក​ពីរបី​តំណក់​ ​ដែល​សល់​នៅ​ ​តើ​ណា​ច្រើនជាង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទឹកហូរ​មក​ប្រសព្វ​ ​រលាយ​ចូលគ្នា​ ​ដែល​អស់​ទៅ​ ​រីងស្ងួត​ទៅ​ ​ច្រើនជាង​ ​តំណក់​ទឹក​ពីរបី​តំណក់​ ​ដែល​សល់​នៅ​ ​មាន​ប្រមាណ​តិចណាស់​ ​តំណក់​ទឹក​ពីរបី​តំណក់​ ​ដែល​សល់​នៅ​ ​យក​ទៅ​ប្រៀបធៀប​នឹង​ទឹក​ ​ដែល​ហូរ​មក​ប្រសព្វ​ ​រលាយ​ចូលគ្នា​ ​ដែល​អស់​ទៅ​ ​រីងស្ងួត​ទៅ​ ​មិនដល់​នូវ​ចំណែក​មួយ​ ​ក្នុង​មួយ​រយ​ចំណែក​ ​មិនដល់​នូវ​ចំណែក​មួយ​ ​ក្នុង​មួយ​ពាន់​ចំណែក​ ​មិនដល់​នូវ​ចំណែក​មួយ​ ​ក្នុង​មួយ​សែន​ចំណែក​ឡើយ​។​
 [​៣១៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​នេះ​ ​មាន​ឧបមេយ្យ​ដូច​។​បេ​។​ ​ការបាន​ធម្មចក្ខុ​ ​មានប្រយោជន៍​ច្រើនយ៉ាង​នេះ​។​ ​ចប់​សូត្រ​ទី៤​។​
ថយ | ទំព័រទី ៣០០ | បន្ទាប់