​[​៣២៣​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​បុរស​ដួស​យក​តំណក់​ទឹក​ ​ពីរបី​តំណក់​ ​ពី​មហាសមុទ្រ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់ហេតុ​នោះ​ ​ថាដូចម្តេច​ ​តំណក់​ទឹក​ពីរបី​តំណក់​ ​ដែល​បុរស​ដួស​ឡើង​ ​និង​ទឹក​ក្នុង​មហាសមុទ្រ​ ​តើ​ណា​ច្រើនជាង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទឹក​ក្នុង​មហាសមុទ្រ​ ​ច្រើនជាង​ ​ឯ​តំណក់​ទឹក​ពីរបី​តំណក់​ ​ដែល​បុរស​ដួស​ឡើង​ ​មាន​ប្រមាណ​តិចណាស់​ ​តំណក់​ទឹក​ពីរបី​តំណក់​ ​ដែល​បុរស​ដួស​ឡើង​ ​យក​ទៅ​ប្រៀបធៀប​នឹង​ទឹក​ក្នុង​មហាសមុទ្រ​ ​មិនដល់​នូវ​ចំណែក​មួយ​ ​ក្នុង​មួយ​រយ​ចំណែក​ ​មិនដល់​នូវ​ចំណែក​មួយ​ ​ក្នុង​មួយ​ពាន់​ចំណែក​ ​មិនដល់​នូវ​ចំណែក​មួយ​ ​ក្នុង​មួយ​សែន​ចំណែក​ឡើយ​។​
 [​៣២៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​នេះ​ ​មាន​ឧបមេយ្យ​ដូច​។​បេ​។​ ​ការបាន​ធម្មចក្ខុ​ ​មានប្រយោជន៍​ច្រើន​ ​យ៉ាងនេះ​។​ ​ចប់​សូត្រ​ទី៧​។​
ថយ | ទំព័រទី ៣០៣ | បន្ទាប់