​[​៣២៩​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ស្តេចភ្នំ​ហិមពាន្ត​ ​ដល់​នូវ​ការ​អស់​ទៅ​ ​វិនាស​ទៅ​ ​លើកលែងតែ​ថ្ម​ ​ឬ​ក្រួស៧ដុំ​ ​ប៉ុន​គ្រាប់​ស្ពៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់ហេតុ​នោះ​ ​ថាដូចម្តេច​ ​ស្តេចភ្នំ​ហិមពាន្ត​ ​ដែល​អស់​ទៅ​ ​វិនាស​ទៅ​ ​និង​ថ្ម​ ​ឬ​ក្រួស​ ​៧ដុំ​ ​ប៉ុន​គ្រាប់​ស្ពៃ​ ​ដែល​សល់​នៅ​ ​តើ​ណា​ច្រើនជាង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ស្តេចភ្នំ​ហិមពាន្ត​ ​ដែល​អស់​ទៅ​ ​វិនាស​ទៅ​ ​ច្រើនជាង​ ​ឯ​ថ្ម​ ​ឬ​ក្រួស៧ដុំ​ ​ប៉ុន​គ្រាប់​ស្ពៃ​ ​ដែល​សល់​នៅ​ ​មាន​ប្រមាណ​តិចណាស់​ ​ថ្ម​ ​ឬ​ក្រួស៧ដុំ​ ​ប៉ុន​គ្រាប់​ស្ពៃ​ ​ដែល​សល់​នៅ​ ​យក​ទៅ​ប្រៀបធៀប​នឹង​ស្តេចភ្នំ​ហិមពាន្ត​ ​ដែល​អស់​ទៅ​ ​វិនាស​ទៅ​ ​មិនដល់​នូវ​ចំណែក​មួយ​ ​ក្នុង​មួយ​រយ​ចំណែក​ ​មិនដល់​នូវ​ចំណែក​មួយ​ ​ក្នុង​មួយ​ពាន់​ចំណែក​ ​មិនដល់​នូវ​ចំណែក​មួយ​ ​ក្នុង​មួយ​សែន​ចំណែក​ឡើយ​។​
ថយ | ទំព័រទី ៣០៦ | បន្ទាប់