​[​៤០​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណព្រាហ្មណ៍​ណាមួយ​ ​មិនដឹង​ច្បាស់​នូវ​ធម៌​ទាំងនេះ​ ​មិនដឹង​ច្បាស់​ ​នូវ​ហេតុ​ជាទី​កើត​នៃ​ធម៌​ទាំងនេះ​ ​មិនដឹង​ច្បាស់​ ​នូវ​ទី​រលត់​នៃ​ធម៌​ទាំងនេះ​ ​មិនដឹង​ច្បាស់​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់​នៃ​ធម៌​នេះ​។​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​មិនដឹង​ច្បាស់​ ​នូវ​ធម៌​អ្វី​ ​មិនដឹង​ច្បាស់​នូវ​ហេតុ​ជាទី​កើត​នៃ​ធម៌​អ្វី​ ​មិនដឹង​ច្បាស់​នូវ​ទី​រលត់​នៃ​ធម៌​អ្វី​ ​មិនដឹង​ច្បាស់​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់​នៃ​ធម៌​អ្វី​។​ ​គឺ​មិនដឹង​ច្បាស់​នូវ​ជរាមរណៈ​ ​មិនដឹង​ច្បាស់​នូវ​ហេតុ​ជាទី​កើត​នៃជ​រាម​រណៈ​ ​មិន​ដឹ​ដង​ច្បាស់​នូវ​ទី​រលត់​នៃជ​រាម​រណៈ​ ​មិនដឹង​ច្បាស់​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់​នៃជ​រាម​រណៈ​។​ ​នូវ​ជាតិ​។​បេ​។​ ​នូវ​ភព​.​.​.​ ​នូវ​ឧបាទាន​.​.​.​ ​នូវ​តណ្ហា​.​.​.​ ​នូវ​វេទនា​.​.​.​ ​នូវ​ផស្សៈ​.​.​.​ ​នូវ​ស​ឡាយ​ត​នៈ​.​.​.​ ​នូវ​នាមរូប​.​.​.​ ​នូវ​វិញ្ញាណ​.​.​.​ ​មិនដឹង​ច្បាស់​នូវ​សង្ខារ​ទាំងឡាយ​ ​មិនដឹង​ច្បាស់​ ​នូវ​ហេតុ​ជាទី​កើត​នៃ​សង្ខារ​ ​មិនដឹង​ច្បាស់​នូវ​ទី​រលត់​នៃ​សង្ខារ​ ​មិនដឹង​ច្បាស់​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់​នៃ​សង្ខារ​។​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​មិនដឹង​ច្បាស់​នូវ​ធម៌​ទាំងនេះ​ ​មិនដឹង​ច្បាស់​នូវ​ហេតុ​ ​ជាទី​កើត​នៃ​ធម៌​ទាំងនេះ​ ​មិនដឹង​ច្បាស់​ ​នូវ​ទី​រលត់​នៃ​ធម៌​ទាំងនេះ​ ​
ថយ | ទំព័រទី ៣៣ | បន្ទាប់