​[​៤៣​]​ ​ម្នាល​ក​ច្ចា​នៈ​ ​សត្វលោក​នេះ​ ​ច្រើនតែ​អាស្រ័យ​នូវ​ចំណែក​ពីរ​យ៉ាងគឺ​ ​អត្ថិភាព​ ​(​សស្ស​ត​ទិដ្ឋិ​)​១​ ​នត្ថិភាព​ ​(​ឧច្ឆេទ​ទិដ្ឋិ​)​១​។​ ​ម្នាល​ក​ច្ចា​នៈ​ ​នត្ថិភាព​ក្នុង​លោក​ ​រមែង​មិន​មាន​ ​ដល់​បុគ្គល​ដែល​ឃើញ​នូវ​ហេតុ​ជាទី​កើត​នៃ​លោក​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​តាមពិត​ឡើយ​។​ ​ម្នាល​ក​ច្ចា​នៈ​ ​អត្ថិភាព​ក្នុង​លោក​ ​រមែង​មិន​មាន​ ​ដល់​បុគ្គល​ដែល​ឃើញ​នូវ​ទី​រលត់​នៃ​លោក​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​តាមពិត​ឡើយ​។​ ​ម្នាល​ក​ច្ចា​នៈ​ ​សត្វលោក​នេះ​ ​ច្រើនតែ​ជាប់​ចំពាក់​ដោយ​ឧបាយ​ ​ឧបាទាន​ ​និង​សេចក្តី​ប្រកាន់​មាំ​ ​ចំណែកខាង​អរិយសាវ័ក​នេះ​ ​រមែង​មិន​ចូល​ទៅដល់​ ​មិន​ប្រកៀក​ប្រកាន់​ ​មិន​អធិដ្ឋាន​ ​នូវ​ឧបាយ​ ​និង​ឧបាទាន​ ​នូវ​ការ​តាំង​ទុក​នៃ​ចិត្ត​ ​នូវ​សេចក្តី​ប្រកាន់​មាំ​ ​និង​អនុ​សយ​ក្កិ​លេ​សនោះៗ​ថា​ ​ខ្លួន​របស់​អាត្មាអញ​ ​ដូច្នេះ​ឡើយ​។​ ​ឧបាទានក្ខន្ធ​ទុក្ខ​ ​កាល​កើត​ ​ក៏​កើតឡើង​ ​ឧបាទានក្ខន្ធ​ទុក្ខ​ ​កាល​រលត់​ ​ក៏​រលត់​ទៅ​ ​ព្រោះហេតុនោះ​ ​ទើប​អរិយសាវ័ក​មិន​សង្ស័យ​ ​មិន​ងឿងឆ្ងល់​ឡើយ​។​ ​ញាណ​របស់​អរិយសាវ័ក​នោះ​ ​រមែង​មាន​ក្នុង​ឧបាទានក្ខន្ធ​ទុក្ខ​នុ៎ះ​ ​ដោយ​មិនបាច់​ជឿ​ពាក្យ​បុគ្គល​ដទៃ​ឡើយ​។​ ​ម្នាល​ក​ច្ចា​នៈ​ ​សម្មាទិដ្ឋិ​ ​កើតមាន​ដោយហេតុ​ប៉ុណ្ណេះ​ឯង​។​
ថយ | ទំព័រទី ៣៦ | បន្ទាប់