​[​៤​]​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នឹង​សំដែង​ ​នឹង​ញែក​ ​នូវ​បដិច្ចសមុប្បាទ​ធម៌​ ​ដល់​អ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ប្រុង​ស្តាប់ធម៌​នោះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​ប្រាប់​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​តប​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​
 [​៥​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បដិច្ចសមុប្បាទ​ធម៌​ ​តើ​ដូចម្តេច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ខារ​ទាំងឡាយ​កើតមាន​ ​ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ ​វិញ្ញាណ​កើតមាន​ ​ព្រោះ​សង្ខារ​ជា​បច្ច័យ​ ​នាមរូប​កើតមាន​ ​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ​ ​អាយតនៈ៦កើតមាន​ ​ព្រោះ​នាមរូប​ជា​បច្ច័យ​ ​ផស្សៈ​កើតមាន​ ​ព្រោះ​អាយតនៈ៦ជា​បច្ច័យ​ ​វេទនា​កើតមាន​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​ ​តណ្ហា​កើតមាន​ ​ព្រោះ​វេទនា​ជា​បច្ច័យ​ ​ឧបាទាន​កើតមាន​ ​ព្រោះ​តណ្ហា​ជា​បច្ច័យ​ ​ភព​កើតមាន​ ​ព្រោះ​ឧបាទាន​ជា​បច្ច័យ​ ​ជាតិ​កើតមាន​ ​ព្រោះ​ភព​ជា​បច្ច័យ​ ​ជរាមរណៈ​ ​សេចក្តី​សោក​ស្តាយ​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​លំបាក​កាយ​ ​លំបាកចិត្ត​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​ក៏​កើតមាន​ព្រម​ ​ព្រោះ​ជាតិ​ជា​បច្ច័យ​។​ ​ការ​កើតឡើង​ព្រម​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​។​
ថយ | ទំព័រទី ៤ | បន្ទាប់