​[​៥០​]​ ​ម្នាល​កស្សប​ ​កាលបើ​មាន​សេចក្តី​យល់ឃើញ​ខាងដើម​ថា​ ​គេ​ធ្វើ​ ​គេ​ក៏​ទទួលផល​ ​ដូច្នេះ​ ​លទ្ធិ​ថា​ ​សេចក្តី​ទុក្ខ​ ​គឺ​បុគ្គល​ធ្វើ​ដោយខ្លួនឯង​ ​ក៏​នឹង​មាន​ ​បុគ្គល​កាល​ពោល​យ៉ាងនេះ​ ​ឈ្មោះថា​ ​ប្រកាន់​នូវ​សស្ស​ត​ទិដ្ឋិ​នុ៎ះ​។​ ​ម្នាល​កស្សប​ ​កាលបើ​មាន​សេចក្តី​យល់ឃើញ​ខាងដើម​ថា​ ​អ្នកដទៃ​ធ្វើ​ ​អ្នកឯទៀត​ទទួលផល​ ​ដូច្នេះ​ ​បុគ្គល​ដែល​ត្រូវ​វេទនា​គ្រប​សង្កត់​ ​ក៏​នឹង​មាន​លទ្ធិ​ថា​ ​សេចក្តី​ទុក្ខ​ ​គឺ​បុគ្គល​ដទៃ​ធ្វើ​ ​បុគ្គល​កាល​ពោល​យ៉ាងនេះ​ ​ឈ្មោះថា​ ​ប្រកាន់​នូវ​ឧច្ឆេទ​ទិដ្ឋិ​នុ៎ះ​។​ ​ម្នាល​កស្សប​ ​តថាគត​ ​មិន​ប្រកាន់​នូវ​ទីបំផុត​ទាំងពីរ​នុ៎ះ​ឡើយ​ ​តែង​សំដែងធម៌​ដោយបទ​កណ្តាល​ថា​ ​សង្ខារ​ទាំងឡាយ​កើតមាន​ ​ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ ​វិញ្ញាណ​កើតមាន​ ​ព្រោះ​សង្ខារ​ជា​បច្ច័យ​។​បេ​។​ ​ការ​កើតឡើង​ព្រម​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​។​ ​ការ​រលត់​នៃ​សង្ខារ​ ​ព្រោះ​ការ​វិនាស​ ​និង​ការ​រលត់​ឥត​សេសសល់​ ​នៃ​អវិជ្ជា​ ​ការ​រលត់​នៃ​វិញ្ញាណ​ ​ព្រោះ​ការ​រលត់​នៃ​សង្ខារ​។​បេ​។​ ​ការ​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​។​
ថយ | ទំព័រទី ៤៣ | បន្ទាប់