​ម្យ៉ាងទៀត​ ​តថាគត​ ​បានដឹង​ច្បាស់​នូវ​ការ​ផ្សេង​ ​នៃ​បុគ្គល​ដែល​គួរ​នៅ​បរិវាស​ ​និង​មិន​គួរ​នៅ​បរិវាស​។​ ​អ​ចេ​លក​ស្ស​បទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​បុគ្គល​ទាំងឡាយ​ ​ធ្លាប់​ជា​អន្យតិរ្ថិយ​ ​ប្រាថ្នា​នូវ​បព្វជ្ជា​ ​ប្រាថ្នា​នូវ​ឧបសម្បទា​ ​ក្នុង​ធម្មវិន័យ​នេះ​ ​តែង​នៅ​បរិវាស​អស់៤ខែ​សិន​ ​លុះ​បុគ្គល​នោះ​ ​បាន​នៅ​បរិវាស​កន្លង៤ខែ​ហើយ​ ​ពួក​ភិក្ខុ​ដែល​មានចិត្ត​ប្រោសប្រាណ​ ​កាលបើ​ប្រាថ្នា​ ​ទើប​បំបួស​ ​ទើប​ឲ្យ​ឧបសម្បទា​ ​ដើម្បី​ភិក្ខុភាព​បាន​ ​ឯខ្ញុំ​ព្រះអង្គ​នឹង​ហ៊ាន​នៅ​បរិវាស​អស់៤ឆ្នាំ​ ​លុះ​ខ្ញុំ​ព្រះអង្គ​បាន​នៅ​បរិវាស​កន្លង៤ឆ្នាំ​ហើយ​ ​សូម​ពួក​ភិក្ខុ​ដែល​មានចិត្ត​ប្រោសប្រាណ​បំបួស​ ​ឲ្យ​ឧបសម្បទា​ ​ដើម្បី​ភិក្ខុភាព​ឲ្យ​ទាន​។​
 [​៥២​]​ ​អ​ចេ​លក​ស្សប​ ​ក៏បាន​បព្វជ្ជា​ ​បាន​ឧបសម្បទា​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​។​ ​លុះ​កស្សប​មាន​អាយុ​ ​បាន​ឧបសម្បទា​ហើយ​ ​មិនយូរ​ប៉ុន្មាន​ ​ក៏​ចៀសចេញ​ទៅ​តែម្នាក់ឯង​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​កំ​ដៅ​នូវ​កិលេស​ ​មានចិត្ត​ស្លុង​ ​(​ទៅកាន់​ព្រះនិព្វាន​)​ ​កុលបុត្ត​ទាំងឡាយ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​អនុត្តរធម៌​ណា​ ​មិនយូរ​ប៉ុន្មាន​ ​លោក​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​អនុត្តរធម៌​ ​ដែល​ជាទីបំផុត​នៃ​ព្រហ្មចរិយ​ធម៌​នោះ​ ​
ថយ | ទំព័រទី ៤៥ | បន្ទាប់