​[​៥៤​]​ ​លុះ​តិ​ម្ព​រុក្ខ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាប​បង្គំ​សួរ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​សេចក្តី​សុខ​ ​និង​ទុក្ខ​ ​គឺ​បុគ្គល​ធ្វើ​ដោយខ្លួនឯង​ ​ឬអ្វី​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​តប​ថា​ ​កុំ​ពោល​យ៉ាងនេះ​ឡើយ​ ​តិ​ម្ព​រុក្ខ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​សេចក្តី​សុខ​ ​និង​ទុក្ខ​ ​គឺ​បុគ្គល​ដទៃ​ធ្វើឲ្យ​ឬ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​កុំ​ពោល​យ៉ាងនេះ​ឡើយ​ ​តិ​ម្ព​រុក្ខ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​សេចក្តី​សុខ​ ​និង​ទុក្ខ​ ​គឺ​បុគ្គល​ធ្វើ​ដោយខ្លួនឯង​ផង​ ​បុគ្គល​ដទៃ​ធ្វើឲ្យ​ផង​ ​ឬអ្វី​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​កុំ​ពោល​យ៉ាងនេះ​ឡើយ​ ​តិ​ម្ព​រុក្ខ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​សេចក្តី​សុខ​ ​និង​ទុក្ខ​ ​មិនមែន​ជា​អំពើ​របស់​ខ្លួនឯង​ ​មិនមែន​ជា​អំពើ​របស់​បុគ្គល​ដទៃ​ ​គឺ​កើតឡើង​ដោយ​ឥត​ហេតុ​ទេ​ ​ឬអ្វី​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​កុំ​ពោល​យ៉ាងនេះ​ឡើយ​ ​តិ​ម្ព​រុក្ខ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​សេចក្តី​សុខ​ ​និង​ទុក្ខ​ ​មិន​មាន​ទេ​ឬ​។​ ​ម្នា​លតិម្ព​រុក្ខ​ ​សេចក្តី​សុខ​ ​និង​ទុក្ខ​ ​មិនមែន​ជា​មិន​មាន​ទេ​ ​ម្នា​លតិម្ព​រុក្ខ​ ​សេចក្តី​សុខ​ ​និង​ទុក្ខ​ ​មាន​ដោយពិត​។​ ​
ថយ | ទំព័រទី ៤៧ | បន្ទាប់