កាលដែលខ្ញុំសួរថា បើដូច្នោះ មានតែព្រះគោតមដ៏ចំរើន មិនស្គាល់ មិនឃើញសេចក្តីសុខ និងទុក្ខទេ ព្រះអង្គត្រាស់ថា ម្នាលតិម្ពរុក្ខ តថាគត មិនមែនជាមិនស្គាល់ មិនឃើញសេចក្តីសុខ និងទុក្ខទេ ម្នាលតិម្ពរុក្ខ តថាគត ស្គាល់សេចក្តីសុខ និងទុក្ខ ដោយពិត ម្នាលតិម្ពរុក្ខ តថាគត ឃើញសេចក្តីសុខ និងទុក្ខដោយពិត សូមព្រះគោតមដ៏ចំរើន ប្រាប់សេចក្តីសុខ និងទុក្ខ ដល់ខ្ញុំព្រះអង្គផង សូមព្រះគោតមដ៏ចំរើន សំដែងសេចក្តីសុខ និងទុក្ខដល់ខ្ញុំព្រះអង្គផង។
[៥៥] ម្នាលតិម្ពរុក្ខ កាលបើមានសេចក្តីយល់ឃើញខាងដើមថា វេទនានោះ ក៏គឺអ្នកនោះទទួល ដូច្នេះ លទ្ធិថា សេចក្តីសុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង ក៏នឹងមាន ឯតថាគត មិនពោលយ៉ាងនេះទេ។ ម្នាលតិម្ពរុក្ខ កាលបើមានសេចក្តីយល់ឃើញខាងដើមថា វេទនាដទៃ អ្នកដទៃទទួល ដូច្នេះ បុគ្គលដែលត្រូវវេទនាគ្របសង្កត់ ក៏នឹងមាន លទ្ធិថា សេចក្តីសុខ និងទុក្ខ គឺអ្នកដទៃធ្វើឲ្យ ឯតថាគត មិនពោលយ៉ាងនេះទេ។ ម្នាលតិម្ពរុក្ខ តថាគត មិនប្រកាន់នូវទីបំផុតទាំងពីរនុ៎ះឡើយ តែងសំដែងធម៌ ដោយបទកណ្តាលថា សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ការរលត់នៃសង្ខារ ព្រោះការវិនាស