​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ទាំងឡាយ​ប្រុង​ចាំ​ស្តាប់​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ប្រពៃ​ចុះ​ ​តថាគត​ ​នឹង​សំដែង​ប្រាប់​។​ ​ភិក្ខុ​ទាំងនោះ​ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​
 [​៥៩​]​ ​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពាល​ ​ដែល​អវិជ្ជា​ណា​បិទបាំង​ទុក​ផង​ ​ដែល​តណ្ហា​ណា​ប្រកប​ទុក​ផង​ ​ទើប​កាយ​នេះ​កើតឡើង​ ​បុគ្គល​ពាល​មិនបាន​លះបង់​អវិជ្ជា​នោះ​ផង​ ​មិនទាន់​អស់​តណ្ហា​នោះ​ផង​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុ​ដូចម្តេច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​បុគ្គល​ពាល​ ​មិនបាន​ប្រព្រឹត្ត​មគ្គ​ព្រហ្មចរិយៈ​ ​ដើម្បី​ការ​អស់​នៃ​ទុក្ខ​ ​ដោយ​ប្រពៃ​ទេ​ ​ព្រោះហេតុនោះ​ ​បុគ្គល​ពាល​ ​លុះ​បែកធ្លាយ​រាងកាយ​ទៅ​ហើយ​ ​ក៏​ចូល​ទៅ​ចាប់បដិសន្ធិ​កាយ​ ​(​ផ្សេងទៀត​)​ ​កាល​បុគ្គល​ពាល​នោះ​ ​ចូល​ទៅ​ចាប់បដិសន្ធិ​កាយ​ ​(​ផ្សេងទៀត​)​ ​រមែង​មិន​រួច​ស្រឡះ​ ​ចាក​ជាតិ​ ​ជរា​ ​មរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​លំបាក​កាយ​ ​លំបាកចិត្ត​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​តថាគត​ពោល​ថា​ ​បុគ្គល​ពាល​នោះ​ ​មិន​រួច​ស្រឡះ​ចាក​វដ្ត​ទុក្ខ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​បណ្ឌិត​ ​ដែល​អវិជ្ជា​ណា​បិទបាំង​ទុក​ផង​ ​ដែល​តណ្ហា​ណា​ប្រកប​ទុក​ផង​ ​ទើប​កាយ​នេះ​កើតឡើង​ ​តែ​បុគ្គល​ជា​បណ្ឌិត​ ​បាន​លះបង់​អវិជ្ជា​នោះ​
ថយ | ទំព័រទី ៥២ | បន្ទាប់