​វិញ្ញាណ​កើតមាន​ ​ព្រោះ​សង្ឃា​រ​ជា​បច្ច័យ​។​បេ​។​ ​ការ​កើតឡើង​ព្រម​ ​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​។​ ​ការ​រលត់​នៃ​សង្ខារ​ ​ព្រោះ​ការ​វិនាស​ ​និង​ការ​រលត់​មិន​សេសសល់​ ​នៃ​អវិជ្ជា​ ​ការ​រលត់​នៃ​វិញ្ញាណ​ ​ព្រោះ​ការ​រលត់​នៃ​សង្ខារ​។​បេ​។​ ​ការ​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​។​ ​ចប់​ ​សូត្រ​ទី១​។​
 [​៦៥​]​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ ​ប្រកបដោយ​កម្លាំង១០ផង​ ​ប្រកបដោយ​វេ​សា​រជ្ជ​ធម៌៤ផង​ ​រមែង​ប្តេជ្ញា​នូវ​ឋានៈ​ប្រសើរ​ ​បន្លឺ​នូវ​សីហនាទ​ ​ក្នុង​ពួក​បរិស័ទ​ ​ញុំាង​ព្រហ្មចក្រ​ឲ្យ​ប្រព្រឹត្តទៅ​ថា​ ​រូប​ដូច្នេះ​ ​ហេតុ​ជាទី​កើតឡើង​នៃ​រូប​ ​ដូច្នេះ​ ​សេចក្តី​រលត់​នៃ​រូប​ដូច្នេះ​ ​វេទនា​ដូច្នេះ​ ​ហេតុ​ជាទី​កើតឡើង​នៃ​វេទនា​ ​ដូច្នេះ​ ​សេចក្តី​រលត់​នៃ​វេទនា​ ​ដូច្នេះ​ ​សញ្ញា​ដូច្នេះ​ ​ហេតុ​ជាទី​កើតឡើង​នៃ​សញ្ញា​ ​ដូច្នេះ​ ​សេចក្តី​រលត់​នៃ​សញ្ញា​ដូច្នេះ​ ​សង្ខារ​ទាំងឡាយ​ដូច្នេះ​ ​ហេតុ​ជាទី​កើតឡើង​នៃ​សង្ខារ​ទាំងឡាយ​ ​ដូច្នេះ​ ​សេចក្តី​រលត់​នៃ​សង្ខារ​ទាំងឡាយ​ដូច្នេះ​ ​វិញ្ញាណ​ដូច្នេះ​ ​ហេតុ​ជាទី​កើតឡើង​នៃ​វិញ្ញាណ​ ​ដូច្នេះ​ ​សេចក្តី​រលត់​នៃ​វិញ្ញាណ​ដូច្នេះ​ ​កាលបើ​ធម្មជាត​នេះ​មាន​ ​ធម្មជាត​នេះ​ក៏មានដែរ​ ​ព្រោះ​ការ​កើតឡើង​នៃ​ធម្មជាត​នេះ​ ​ទើប​ធម្មជាត​នេះ​កើតឡើង​ដែរ​ ​
ថយ | ទំព័រទី ៦០ | បន្ទាប់