គប្បីឆ្លើយថា វិមុត្តិ គឺអរហត្តផល ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា វិមុត្តិ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃវិមុត្តិ តើដូចម្តេច។ គប្បីឆ្លើយថា វិរាគៈ គឺមគ្គ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា វិរាគៈ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃវិរាគៈ តើដូចម្តេច។ គប្បីឆ្លើយថា និព្វិទាញាណ គឺពលវវិបស្សនា(១) ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា និព្វិទាញាណ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃនិព្វិទាញាណ តើដូចម្តេច។ គប្បីឆ្លើយថា យថាភូតញ្ញាណទស្សនៈ គឺតរុណវិបស្សនា(២) ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា យថាភូតញ្ញាណទស្សនៈ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃយថាភូតញ្ញាណទស្សនៈ តើដូចម្តេច។ គប្បីឆ្លើយថា សមាធិ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សមាធិប្រកបដោយហេតុ
(១) បានដល់ញាណទាំង៤ គឺភយតូបដ្ឋានញ្ញាណ១ អាទីនវានុបស្សនាញាណ១ មុញ្ចិតុកាម្យតាញាណ១ សង្ខារូបេក្ខាញាណ១។ (២) បានដល់ញាណទាំង៤ គឺសង្ខារបរិច្ឆេទញ្ញាណ១ កង្ខាវិតរណញ្ញាណ១ សម្មសនញ្ញាណ១ មគ្គាមគ្គញ្ញាណ១ (អដ្ឋកថា)។