មាន​យថា​ភូ​ត​ញ្ញា​ទស្សនៈ​ជាហេតុ​ ​វិ​រាគៈ​ ​មាន​និ​ព្វិ​ទា​ញាណ​ជាហេតុ​ ​វិមុត្តិ​ ​មាន​វិ​រាគៈ​ជាហេតុ​ ​ខយ​ញ្ញាណ​ ​មាន​វិមុត្តិ​ជាហេតុ​។​ ​ចប់​សូត្រ​ទី៣​។​
 [​៧១​]​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជិត​ក្រុង​រាជគ្រឹះ​.​.​.​ ​គ្រានោះ​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ស្លៀក​ស្បង់​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ចូល​ទៅកាន់​ក្រុង​រាជគ្រឹះ​ ​ដើម្បី​បិណ្ឌបាត​។​ ​លំដាប់នោះ​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ការ​ត្រាច់​ទៅ​ដើម្បី​បិណ្ឌបាត​ ​ក្នុង​ក្រុង​រាជគ្រឹះ​ ​នៅព្រឹកពេក​ណាស់​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​ចូល​ទៅកាន់​អារាម​ ​នៃ​ពួក​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​(​១​)​ ​សិន​។​ ​លំដាប់នោះ​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ចូល​ទៅកាន់​អារាម​ ​នៃ​ពួក​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​គង់​ក្នុង​ទីសម​គួរ​។​
​(​១​)​ ​អ្នកបួស​មាន​លទ្ធិ​ដទៃ​។​
ថយ | ទំព័រទី ៧០ | បន្ទាប់