​[​៧៣​]​ ​ព្រះ​សារីបុត្ត​ពោល​ថា​ ​ម្នាល​អាវុសោ​ ​សេចក្តី​ទុក្ខ​ ​ព្រះមានព្រះភាគ​ ​បាន​ពោល​ហើយ​ថា​ ​កើតឡើង​ព្រោះ​អាស្រ័យហេតុ​ ​តើ​អាស្រ័យហេតុ​ដូចម្តេច​ ​គឺ​អាស្រ័យ​ផស្សៈ​ ​កាលបើ​បុគ្គល​ពោល​ដូច្នេះ​ ​ឈ្មោះថា​ ​ពោល​តាម​ពាក្យ​ដែល​ព្រះមានព្រះភាគ​ ​បាន​ពោល​ហើយ​ផង​ ​មិន​ពោល​បង្កាច់​ព្រះមានព្រះភាគ​ ​ដោយ​ពាក្យ​មិន​ពិត​ផង​ ​ព្យាករ​នូវ​ធម៌​ដ៏​សមគួរ​ដល់​ធម៌​ផង​ ​ទាំង​លំអាន​ពាក្យ​បន្តិចបន្តួច​ ​ដែល​ប្រកបដោយ​ធម៌​ហើយ​ ​ក៏​មិន​មកកាន់​ឋានៈ​ ​ដែល​បណ្ឌិត​គួរ​តិះដៀល​ផង​។​ ​ម្នាល​អាវុសោ​ ​បណ្តា​វាទៈ​ទាំង៤នោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​កម្ម​វាទ​ ​បញ្ញត្ត​ថា​ ​ទុក្ខ​ ​គឺ​បុគ្គល​ធ្វើ​ដោយខ្លួនឯង​ ​តែ​សេចក្តី​ទុក្ខ​នោះ​ ​កើតឡើង​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​។​ ​ពួក​សមណព្រាហ្មណ៍​ណា​។​បេ​។​ ​ពួក​សមណព្រាហ្មណ៍​ណា​។​បេ​។​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​កម្ម​វាទ​ ​បញ្ញត្ត​ថា​ ​ទុក្ខ​ ​មិនមែន​ជា​អំពើ​របស់​ខ្លួន​ ​មិនមែន​ជា​អំពើ​របស់​បុគ្គល​ដទៃ​ ​គឺ​កើតឡើង​ដោយ​មិន​អាស្រ័យហេតុ​ ​តែ​សេចក្តី​ទុក្ខ​នោះ​កើតឡើង​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​។​ ​ម្នាល​អាវុសោ​ ​បណ្តា​វាទៈ​ទាំង៤នោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​កម្ម​វាទ​ ​បញ្ញត្ត​ថា​ ​ទុក្ខ​ ​គឺ​បុគ្គល​ធ្វើ​ដោយខ្លួនឯង​
ថយ | ទំព័រទី ៧២ | បន្ទាប់