​សុខ​ ​និង​ទុក្ខ​ខាងក្នុង​ ​កើតឡើង​ជាប់​ដោយ​បច្ច័យ​ ​គឺ​វចីសង្ខារ​ណា​ ​បុគ្គល​ទាំងឡាយ​ដទៃ​ ​តែង​ធ្វើ​វចីសង្ខារ​នោះ​ក៏​មាន​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​ដឹង​ច្បាស់​។​បេ​។​ ​ម្នាល​អានន្ទ​ ​សុខ​ ​និង​ទុក្ខ​ខាងក្នុង​ ​កើតឡើង​ជាប់​ដោយ​បច្ច័យ​ ​គឺ​វចីសង្ខារ​ណា​ ​បុគ្គល​មិនដឹង​ច្បាស់​ ​តែង​ធ្វើ​វចីសង្ខារ​នោះ​ ​ក៏​មាន​។​ ​ម្នាល​អានន្ទ​ ​សុខ​ ​និង​ទុក្ខ​ ​ខាងក្នុង​ ​កើតឡើង​ជាប់​ដោយ​បច្ច័យ​ ​គឺ​មនោ​សង្ខារ​ណា​ ​បុគ្គល​តែង​ធ្វើ​មនោ​សង្ខារ​នោះ​ដោយខ្លួនឯង​ ​ក៏​មាន​។​ ​ម្នាល​អានន្ទ​ ​សុខ​ ​និង​ទុក្ខ​ខាងក្នុង​ ​កើតឡើង​ជាប់​ដោយ​បច្ច័យ​ ​គឺ​មនោ​សង្ខារ​ណា​ ​បុគ្គល​ទាំងឡាយ​ដទៃ​ ​តែង​ធ្វើ​មនោ​សង្ខារ​នោះ​ក៏​មាន​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​ដឹង​ច្បាស់​។​បេ​។​ ​ម្នាល​អានន្ទ​ ​សុខ​ ​និង​ទុក្ខ​ខាងក្នុង​ ​កើតឡើង​ជាប់​ដោយ​បច្ច័យ​ ​គឺ​មនោ​សង្ខារ​ណា​ ​បុគ្គល​មិនដឹង​ច្បាស់​ ​តែង​ធ្វើ​មនោ​សង្ខារ​នោះ​ ​ក៏​មាន​។​ ​ម្នាល​អានន្ទ​ ​អវិជ្ជា​ធ្លាក់​ចុះ​រឿយ​ៗ​ ​ក្នុង​ធម៌​ទាំងនេះ​ឯង​។​
ថយ | ទំព័រទី ៨៨ | បន្ទាប់