​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយទៀត​ ​បញ្ញត្ត​ថា​ ​ទុក្ខ​ ​គឺ​បុគ្គល​ដទៃ​ធ្វើឲ្យ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយទៀត​ ​បញ្ញត្ត​ថា​ ​ទុក្ខ​ ​គឺ​បុគ្គល​ធ្វើ​ដោយខ្លួនឯង​ផង​ ​បុគ្គល​ដទៃ​ធ្វើឲ្យ​ផង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយទៀត​ ​បញ្ញត្ត​ថា​ ​ទុក្ខ​ ​មិនមែន​ជា​អំពើ​របស់​ខ្លួន​ ​មិនមែន​ជា​អំពើ​របស់​បុគ្គល​ដទៃ​ ​គឺ​កើតឡើង​ដោយ​មិន​អាស្រ័យហេតុ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពោល​ដូចម្តេច​ ​ទ្រង់​ប្រាប់​ដូចម្តេច​ ​ដល់​យើង​ទាំងឡាយ​ ​ក្នុង​ហេតុ​ទាំង៤នេះ​ ​កាល​យើង​ទាំងឡាយ​ ​ព្យាករ​ដូចម្តេច​ ​ទើប​ឈ្មោះថា​ ​ពោល​តាម​ពាក្យ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ពោល​ហើយ​ផង​ ​ឈ្មោះថា​ ​មិន​ពោល​បង្កាច់​ព្រះមានព្រះភាគ​ ​ដោយ​ពាក្យ​មិន​ពិត​ផង​ ​ឈ្មោះថា​ ​ព្យាករ​នូវ​ធម៌​ ​ដ៏​សមគួរ​ដល់​ធម៌​ផង​ ​ទាំង​លំអាន​ពាក្យ​បន្តិចបន្តួច​ ​ដែល​ប្រកបដោយ​ធម៌​ហើយ​ ​ក៏​មិន​មកកាន់​ឋានៈ​ ​ដែល​បណ្ឌិត​គប្បី​តិះដៀល​ផង​។​
 [​៨៧​]​ ​ម្នាល​ឧប​វា​ណៈ​ ​សេចក្តី​ទុក្ខ​ ​តថាគត​បាន​ពោល​ហើយ​ថា​ ​កើតឡើង​ព្រោះ​អាស្រ័យហេតុ​ ​តើ​អាស្រ័យហេតុ​ដូចម្តេច​ ​គឺ​អាស្រ័យ​ផស្សៈ​ ​កាលបើ​បុគ្គល​ពោល​ដូច្នេះ​ ​ឈ្មោះថា​ ​ពោល​តាម​ពាក្យ​ ​ដែល​តថាគត​ ​ពោល​ហើយ​ផង​ ​មិន​ពោល​បង្កាច់​តថាគត​ ​ដោយ​ពាក្យ​មិន​ពិត​ផង​ ​
ថយ | ទំព័រទី ៩០ | បន្ទាប់