​​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ខារ​ទាំងឡាយ​ ​តើ​ដូចម្តេច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ខារ​ទាំងឡាយ​នេះ​ ​មាន៣គឺ​ ​កាយសង្ខារ១​ ​វចីសង្ខារ១​ ​ចិត្តសង្ខារ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សង្ខារ​។​ ​ការ​កើតឡើង​នៃ​សង្ខារ​ ​ព្រោះ​ការ​កើតឡើង​នៃ​អវិជ្ជា​ ​ការ​រលត់​នៃ​សង្ខារ​ ​ព្រោះ​ការ​រលត់​នៃ​អវិជ្ជា​ ​មគ្គ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ​ ​ទាំង៨នេះឯង​ ​ជា​បដិបទា​ ​ដែល​ជា​ដំណើរ​ទៅកាន់​ទី​រលត់​នៃ​សង្ខារ​ ​គឺ​ប្រាជ្ញា​យល់ឃើញ​ត្រូវ១​។​បេ​។​ ​ការ​តម្កល់ចិត្ត​ត្រូវ១​។​
 [​៩៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណាបើ​ភិក្ខុ​ដឹង​ច្បាស់​ ​នូវ​ជរា​ ​និង​មរណៈ​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​ការ​កើតឡើង​ ​នៃជ​រា​ ​និង​មរណៈ​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​ទី​រលត់​នៃជ​រា​ ​និង​មរណៈ​ ​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់​ ​នៃជ​រា​ ​និង​មរណៈ​ ​យ៉ាងនេះ​។​ ​ដឹង​ច្បាស់​នូវ​ជាតិ​យ៉ាងនេះ​។​បេ​។​ ​ដឹង​ច្បាស់​នូវ​ភព​.​.​.​ ​ឧបាទាន​.​.​.​ ​តណ្ហា​.​.​.​ ​វេទនា​.​.​.​ ​ផស្សៈ​.​.​.​ ​ស​ឡាយ​ត​នៈ​.​.​.​ ​នាមរូប​.​.​.​ ​វិញ្ញាណ​.​.​.​ ​នូវ​សង្ខារ​ទាំងឡាយ​យ៉ាងនេះ​ ​ដឹង​ច្បាស់​ ​នូវ​ការ​កើតឡើង​ ​នៃ​សង្ខារ​ ​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​ទី​រលត់​នៃ​សង្ខារ​ ​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់​ ​នៃ​សង្ខារ​ ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​ហៅថា​ ​បរិបូណ៌​ដោយ​ទិដ្ឋិ​ក៏បាន​ ​ថា​បរិបូណ៌​ដោយ​ទស្សនៈ​ក៏បាន​ ​ថា​ ​មកកាន់​
ថយ | ទំព័រទី ៩៦ | បន្ទាប់