[៩៦] ទ្រង់គង់នៅជិតក្រុងសាវត្ថី.... ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ មិនដឹងច្បាស់នូវជរា និងមរណៈ មិនដឹងច្បាស់នូវការកើតឡើង នៃជរា និងមរណៈ មិនដឹងច្បាស់នូវទីរលត់នៃជរា និងមរណៈ មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃជរានិងមរណៈ សមណព្រាហ្មណ៍ទាំងនោះឯង នឹងប្រព្រឹត្តកន្លង នូវជរានិងមរណៈបាន ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ មិនដឹងច្បាស់នូវជាតិ។បេ។ មិនដឹងច្បាស់នូវភព... ឧបាទាន... តណ្ហា... វេទនា... ផស្សៈ... សឡាយតនៈ... នាមរូប ... វិញ្ញាណ... នូវសង្ខារទាំងឡាយ មិនដឹងច្បាស់នូវការកើតឡើង នៃសង្ខារ មិនដឹងច្បាស់នូវទីរលត់នៃសង្ខារ មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ សមណព្រាហ្មណ៍ទាំងនោះឯង នឹងប្រព្រឹត្តកន្លង នូវសង្ខារទាំងឡាយបាន ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។
[៩៧] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដឹងច្បាស់នូវជរា និងមរណៈ ដឹងច្បាស់នូវការកើតឡើង នៃជរា និងមរណៈ ដឹងច្បាស់នូវទីរលត់នៃជរា និងមរណៈ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃជរានិងមរណៈ សមណព្រាហ្មណ៍ទាំងនោះឯង នឹងប្រព្រឹត្តកន្លងនូវជរា និងមរណៈបាន ពាក្យដូច្នេះនេះ ទើបសមហេតុ។