ព្រោះអាស្រ័យធម្មសង្កប្បៈ ធម្មបរិឡាហៈ (សេចក្តីក្រហល់ក្រហាយក្នុងធម៌) កើតឡើង ព្រោះអាស្រ័យធម្មច្ឆន្ទៈ ធម្មបរិយេសនា (ការស្វែងរកធម៌) កើតឡើង ព្រោះអាស្រ័យធម្មបរិឡាហៈ។ ម្នាលភិក្ខុទាំងឡាយ សញ្ញាមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា សង្កប្បៈមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសញ្ញាមានសភាពផ្សេងគ្នា ឆន្ទៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសង្កប្បៈមានសភាពផ្សេងគ្នា បរិឡាហៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យឆន្ទៈមានសភាពផ្សេងគ្នា បរិយេសនា មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិឡាហៈមានសភាពផ្សេងគ្នា យ៉ាងនេះឯង។ ចប់សូត្រទី៧។