ព្រះមានព្រះភាគ ទ្រង់បញ្ញត្តតិកភោជន ក្នុងត្រកូលទាំងឡាយ ព្រោះអាស្រ័យអំណាចប្រយោជន៍ទាំង៣នេះឯង។
[១៨៩] ម្នាលអាវុសោអានន្ទ លោកត្រាច់ទៅកាន់ផ្លូវជាមួយពួកភិក្ខុថ្មីទាំងនេះ ជាអ្នកមានទ្វារមិនបានគ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយ មិនដឹងប្រមាណក្នុងភោជន មិនប្រកបរឿយៗ ក្នុងការភ្ញាក់រឭក ដូចជាត្រាច់ទៅបៀតបៀនសំទូងគេ ដូចជាត្រាច់ទៅសម្លាប់ត្រកូលគេ ម្នាលអាវុសោអានន្ទ បរិស័ទរបស់អ្នកបាក់បែកអស់ហើយ ម្នាលអាវុសោអានន្ទ បរិស័ទទាំងនោះ ច្រើនតែបួសថ្មី រមែងបាក់បែកទៅ ព្រះអានន្ទនេះ នៅក្មេងមិនដឹងប្រមាណឡើយ។ បពិត្រព្រះកស្សបដ៏ចម្រើន អើហ្ន៎ ក្បាលរបស់ខ្ញុំ មានសក់ស្កូវអស់ហើយ តែខ្ញុំនៅមិនរួចចាកកុមារកវាទ (ពាក្យតិះដៀលថាក្មេង) របស់ព្រះកស្សបមានអាយុ ក្នុងថ្ងៃនេះឯង។ ម្នាលអាវុសោអានន្ទ ព្រោះតែលោកត្រាច់ទៅកាន់ផ្លូវ ជាមួយពួកភិក្ខុថ្មីទាំងនេះ ជាអ្នកមានទ្វារមិនគ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយ មិនដឹងប្រមាណក្នុងភោជន មិនប្រកបរឿយៗ នូវការភ្ញាក់រឭក