ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង កាលស្វែងរកនូវព្យាបាទបរិយេសនា រមែងប្រតិបត្តិខុស ដោយឋានទាំង៣គឺ កាយ វាចា ចិត្ត។ ម្នាលភិក្ខុទាំងឡាយ វិហឹសាសញ្ញា (សេចក្តីសំគាល់ក្នុងការបៀតបៀន) កើតឡើង ព្រោះអាស្រ័យវិហឹសាធាតុ វិហឹសាសង្កប្បៈ (សេចក្តីត្រិះរិះក្នុងការបៀតបៀន)... វិហឹសាឆន្ទៈ (សេចក្តីប្រាថ្នាក្នុងការបៀតបៀន)... វិហឹសាបរិឡាហៈ (សេចក្តីក្រហល់ក្រហាយព្រោះការបៀតបៀន)... វិហឹសាបរិយេសនា (ការស្វែងរកនូវការបៀតបៀន)។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង កាលស្វែងរកនូវវិហឹសាបរិយេសនា រមែងប្រតិបត្តិខុស ដោយឋានទាំង៣គឺ កាយ វាចា ចិត្ត។
[២៥] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសដាក់គប់ស្មៅ ដែលភ្លើងកំពុងឆេះ ទៅក្នុងព្រៃស្មៅដ៏ស្ងួត បើបុរសនោះ មិនលត់ភ្លើងនោះ ឲ្យរលត់ដោយដៃទាំងឡាយផង ដោយជើងទាំងឡាយផង ឲ្យឆាប់ទេ
[២៥] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសដាក់គប់ស្មៅ ដែលភ្លើងកំពុងឆេះ ទៅក្នុងព្រៃស្មៅដ៏ស្ងួត បើបុរសនោះ មិនលត់ភ្លើងនោះ ឲ្យរលត់ដោយដៃទាំងឡាយផង ដោយជើងទាំងឡាយផង ឲ្យឆាប់ទេ