​ឈាម​ដែល​ហូរ​ស្រក់​ទៅ​ច្រើនអនេក​ ​ឯ​ទឹក​ក្នុង​មហាសមុទ្រ​ទាំង៤​ ​មិន​ច្រើនជាង​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលដែល​អ្នក​ទាំងឡាយ​ ​កើតជា​ក្របី​ ​មាន​សភាព​ជា​ក្របី​ ​ត្រូវ​គេ​កាត់​ក្បាល​អស់​កាល​ជា​អង្វែង​ ​ឈាម​ដែល​ហូរ​ស្រក់​ទៅ​ច្រើនអនេក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលដែល​អ្នក​ទាំងឡាយ​ ​កើតជា​ចៀម​ ​មាន​សភាព​ជា​ចៀម​ ​អស់​កាល​ជា​អង្វែង​។​បេ​។​ ​កើតជា​ពពែ​ ​មាន​សភាព​ជា​ពពែ​។​បេ​។​ ​កើតជា​ម្រឹគ​ ​មាន​សភាព​ជា​ម្រឹគ​។​បេ​។​ ​កើតជា​ជ្រូក​ ​មាន​សភាព​ជា​ជ្រូក​។​បេ​។​ ​កើតជា​មាន់​ ​មាន​សភាព​ជា​មាន់​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលដែល​អ្នក​ទាំងឡាយ​ ​ត្រូវ​គេ​ប្រចាប់​ថា​ជា​ចោរ​ ​បៀតបៀន​អ្នកស្រុក​ ​ហើយ​គេ​កាត់​ក្បាល​ ​អស់​កាល​ជា​អង្វែង​ ​ឈាម​ដែល​ហូរ​ស្រក់​ទៅ​ច្រើនអនេក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលដែល​អ្នក​ទាំងឡាយ​ ​ត្រូវ​គេ​ប្រចាប់​ថា​ជា​ចោរ​ ​ចាំស្ទាក់​ក្បែរផ្លូវ​ ​អស់​កាល​ជា​អង្វែង​។​បេ​។​ ​កាលដែល​អ្នក​ទាំងឡាយ​ ​ត្រូវ​គេ​ប្រចាប់​ថា​ជា​ចោរលួច​ប្រពន្ធ​គេ​ ​ហើយ​គេ​កាត់​ក្បាល​ ​ឈាម​ដែល​ហូរ​ស្រក់​ទៅ​ច្រើនអនេក​ ​ឯ​ទឹក​ក្នុង​មហាសមុទ្រ​ទាំង៤​ ​មិនមែន​ច្រើនជាង​ឡើយ​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​សង្សារ​នេះ​ ​មាន​ទីបំផុត​ ​គេ​មិន​អាច​ដឹង​បាន​។​បេ​។​ ​គួរ​ជិនឆ្អន់​។​
ថយ | ទំព័រទី ១០០ | បន្ទាប់