​រស់នៅ​យ៉ាង​យូរ​ ​មនុស្ស​នោះ​ ​រស់នៅ​ត្រឹម១០០ឆ្នាំ​ ​ឬ​តិច​ជាង​ក៏​មាន​ ​ច្រើនជាង​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​មនុស្ស​ឈ្មោះ​មា​គ​ធ​កៈ​ ​ឡើងភ្នំ​វេ​បុល្លមួយ​រំពេច​ ​ចុះ​មកវិញ​ក៏​មួយរំពេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាល​ឥឡូវនេះ​ ​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ ​គឺ​តថាគត​នេះ​ ​បាន​កើតឡើង​ក្នុង​លោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មាន​គូ​សាវ័ក​ឈ្មោះ​សារីបុត្ត​ ​និង​មោគ្គល្លាន​ ​ជាគូ​ដ៏​ប្រសើរ​ ​ជាគូ​ដ៏​ថ្លៃថ្លា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មុខ​ជា​នឹង​មានកាល​ដែល​ឈ្មោះ​នេះ​ ​របស់​ភ្នំ​នេះ​ ​ត្រូវ​អន្តរធាន​បាត់​ទៅ​ ​មនុស្ស​ទាំងនេះ​ ​ក៏​នឹង​ធ្វើ​មរណកាល​ទៅ​ ​ឯត​ថា​គត​ ​ក៏​គង់​នឹង​បរិនិព្វាន​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ខារ​ទាំងឡាយ​ ​មិន​ទៀង​យ៉ាងនេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ខារ​ទាំងឡាយ​ ​មិន​ឋិតថេរ​យ៉ាងនេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ខារ​ទាំងឡាយ​ ​មិន​ស្រួល​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុនេះ​ ​អ្នក​ទាំងឡាយ​ ​គួរ​នឿយណាយ​ ​គួរ​ធុញទ្រាន់​ ​គួរ​ជិនឆ្អន់​ ​ក្នុង​សង្ខារ​ទាំងពួង​។​
ថយ | ទំព័រទី ១០៨ | បន្ទាប់