​ពោល​សរសើរគុណ​ ​នៃ​ការ​ប្រារព្ធ​សេចក្តី​ព្យាយាម​ផង​ ​គឺ​ឃើញ​នូវ​ធម៌​ ​ជា​គ្រឿង​នៅជា​សុខ​ស្រួល​ ​ក្នុង​បច្ចុប្បន្ន​របស់​ខ្លួន១​ ​ជា​អ្នក​អនុគ្រោះ​ប្រជុំជន​ខាងក្រោយ១​ ​ដោយ​គិតថា​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​ប្រជុំជន​ខាងក្រោយ​ ​នឹង​យក​តម្រាប់​ផង​បាន​ ​បានឮ​ថា​ ​ព្រះពុទ្ធ​ ​និង​សាវ័ក​ជា​អនុពុទ្ធ​ ​យូរអង្វែង​មក​ហើយ​ ​ជា​អ្នក​ប្រព្រឹត្ត​នៅក្នុង​ព្រៃ​ផង​ ​ជា​អ្នកពោល​សរសើរគុណ​ ​នៃ​ការ​នៅក្នុង​ព្រៃ​ផង​ ​ជា​ធម្មតា​។​បេ​។​ ​ជា​អ្នក​ប្រព្រឹត្ត​បិណ្ឌបាត​ផង​.​.​.​ ​ជា​អ្នក​ស្លៀកដណ្តប់​សំពត់​បង្សុកូល​ផង​.​.​.​ ​ជា​អ្នក​ទ្រទ្រង់​ចីវរ​បី​ផង​.​.​.​ ​ជា​អ្នក​ប្រាថ្នា​តិច​ផង​.​.​.​ ​ជា​អ្នក​សន្តោស​ផង​.​.​.​ ​ជា​អ្នក​ស្ងប់ស្ងាត់​ផង​.​.​.​ ​ជា​អ្នក​មិន​ច្រឡូកច្រឡំ​ផង​.​.​.​ ​ជា​អ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម​ផង​ ​ពោល​សរសើរគុណ​ ​នៃ​ការ​ប្រារព្ធ​សេចក្តី​ព្យាយាម​ផង​ ​ជន​ទាំងនោះ​ ​មុខ​ជា​ប្រតិបត្តិ​ដោយ​ប្រការ​ដូច្នោះ​ ​សេចក្តី​ប្រតិបត្តិ​នោះ​ ​នឹង​បាន​ជា​ប្រយោជន៍​ ​នឹង​មាន​សេចក្តី​សុខ​ ​ដល់​ជន​ទាំងនោះ​ ​អស់​កាលយូរ​អង្វែង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ខ្ញុំ​ព្រះអង្គ​ឃើញ​អំណាច​ប្រយោជន៍​ទាំងពីរ​នេះ​ ​យូរអង្វែង​មក​ហើយ​ ​បាន​ជា​អ្នក​ប្រព្រឹត្ត​នៅក្នុង​ព្រៃ​ផង​ ​ពោល​សរសើរគុណ​ ​នៃ​ការ​នៅក្នុង​ព្រៃ​ផង​ ​ជា​អ្នក​ប្រព្រឹត្ត​បិណ្ឌបាត​ផង​.​.​.​ ​ជា​អ្នក​ស្លៀកដណ្តប់​សំពត់​បង្សុកូល​ផង​.​.​.​ ​ជា​អ្នក​ទ្រទ្រង់​ចីវរ​បី​ផង​.​.​.​ ​ជា​អ្នក​ប្រាថ្នា​តិច​ផង​.​.​.​ ​
ថយ | ទំព័រទី ១៣២ | បន្ទាប់