​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​កស្សប​ ​អ្នក​ចូរ​ទូន្មាន​ភិក្ខុ​ទាំងឡាយ​ ​ម្នាល​កស្សប​ ​អ្នក​ចូរ​ធ្វើ​ធម្មី​កថា​ ​ដល់​ភិក្ខុ​ទាំងឡាយ​ចុះ​ ​ម្នាល​កស្សប​ ​តថាគត​ ​ឬ​អ្នក​ ​ត្រូវ​ទូន្មាន​ពួក​ភិក្ខុ​ ​តថាគត​ ​ឬ​អ្នក​ ​ត្រូវ​ធ្វើ​ធម្មី​កថា​ ​ដល់​ពួក​ភិក្ខុ​។​
 [​១៥២​]​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ឥឡូវនេះ​ ​ពួក​ភិក្ខុ​ ​សុទ្ធតែ​ជា​អ្នក​ប្រដៅ​ក្រ​ ​ប្រកបដោយ​ធម៌​ ​ដែល​ធ្វើឲ្យ​ជា​អ្នក​ប្រដៅ​ក្រ​ ​ជា​អ្នក​មិន​អត់សង្កត់​ ​មិន​កាន់​យកពាក្យ​ប្រដៅ​ ​ដោយ​ចំណែក​ស្តាំ​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ក្នុង​ទីឯណោះ​ ​ខ្ញុំ​ព្រះអង្គ​ ​បានឃើញ​ភិក្ខុ​ឈ្មោះ​ភណ្ឌៈ​ ​ជាស​ទ្ធិ​វិហារិក​របស់​អានន្ទ១​ ​ភិក្ខុ​ឈ្មោះ​អា​ភិ​ជ្ជិ​កៈ​ ​ជាស​ទ្ធិ​វិហារិក​ ​របស់​អនុ​រុទ្ធ១​ ​កំពុងតែ​និយាយ​ជជែកគ្នា​ដោយ​ពុទ្ធវចនៈ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​មក​ ​អ្នកណា​នឹង​ពោល​ពុទ្ធវចនៈ​បាន​ច្រើនជាង​ ​អ្នកណា​នឹង​ពោល​ពុទ្ធវចនៈ​ពីរោះ​ជាង​ ​អ្នកណា​នឹង​ពោល​ពុទ្ធវចនៈ​បាន​យូរ​ជាង​។​
 [​១៥៣​]​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​មួយ​រូប​មក​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​មក​ ​អ្នក​ចូរ​ទៅ​ហៅ​ភណ្ឌ​ភិក្ខុ​ ​ជាស​ទ្ធិ​វិហារិក​របស់​អានន្ទ១​ ​អា​ភិ​ជ្ជិ​ក​ភិក្ខុ​ ​ជាស​ទ្ធិ​វិហារិក​ ​របស់​អនុ​រុទ្ធ១​ ​តាម​ពាក្យ​តថាគត​ថា​ ​ព្រះ​សាស្តា​ត្រាស់​ហៅ​លោក​មាន​អាយុ​ទាំងឡាយ​។​ ​ភិក្ខុ​នោះ​ ​ទទួល​ព្រះបន្ទូល​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​
ថយ | ទំព័រទី ១៣៤ | បន្ទាប់