​ដឹង​ធម៌​ដែល​តថាគត​សំដែង​យ៉ាងនេះ​ទេ​ ​ចុះ​អ្នក​ទាំងឡាយ​ជា​មោឃបុរស​ដឹង​ដូចម្តេច​ ​ឃើញ​ដូចម្តេច​ ​បាន​ជាម​ក​បួស​ក្នុង​ធម្មវិន័យ​ដែល​តថាគត​ ​សំដែង​ទុក​ដោយ​ប្រពៃ​យ៉ាងនេះ​ ​ហើយ​និយាយ​ជជែកគ្នា​ ​ដោយ​ពុទ្ធវចនៈ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​មក​ ​អ្នកណា​នឹង​ពោល​ពុទ្ធវចនៈ​បាន​ច្រើនជាង​ ​អ្នកណា​នឹង​ពោល​ពុទ្ធវចនៈ​ពីរោះ​ជាង​ ​អ្នកណា​នឹង​ពោល​ពុទ្ធវចនៈ​បាន​យូរ​ជាង​។​
 [​១៥៥​]​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ក្រាប​ចុះ​ដោ​យសិរ្សៈ​ ​ទៀប​បាទា​ព្រះមានព្រះភាគ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទោស​ខុស​គ្រប​សង្កត់​ ​នូវ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​តាមដោយ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​ជា​មនុស្ស​ពាល​ ​ជា​មនុស្ស​វង្វេង​ ​ជា​មនុស្ស​មិន​ឈ្លាស​ ​ព្រោះថា​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​បាន​បួស​ក្នុង​ធម្មវិន័យ​ ​ដែល​ព្រះមានព្រះភាគ​ ​សំដែង​ទុក​ដោយ​ប្រពៃ​យ៉ាងនេះ​ ​ហើយ​និយាយ​ជជែកគ្នា​ ​ដោយ​ពុទ្ធវចនៈ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​មក​ ​អ្នកណា​នឹង​ពោល​ពុទ្ធវចនៈ​បាន​ច្រើនជាង​ ​អ្នកណា​នឹង​ពោល​ពុទ្ធវចនៈ​ពីរោះ​ជាង​ ​អ្នកណា​នឹង​ពោល​ពុទ្ធវចនៈ​បាន​យូរ​ជាង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានបុណ្យ​អត់ទោស​ ​តាម​ទោស​ ​ដល់​យើងខ្ញុំ​ព្រះអង្គ​ ​ដើម្បីនឹង​បាន​សង្រួម​តទៅ​។​
ថយ | ទំព័រទី ១៣៦ | បន្ទាប់