​[​១៥៧​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​វេឡុវ័ន​ ​ទៀប​ក្រុង​រាជគ្រឹះ​.​.​.​ ​គ្រានោះ​ឯង​ ​ព្រះ​មហាកស្សប​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​.​.​.​ ​លុះ​ព្រះ​មហាកស្សប​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​កស្សប​ ​អ្នក​ចូរ​ទូន្មាន​ពួក​ភិក្ខុ​ ​ម្នាល​កស្សប​ ​អ្នក​ចូរ​ធ្វើ​ធម្មី​កថា​ ​ចំពោះ​ពួក​ភិក្ខុ​ ​ម្នាល​កស្សប​ ​តថាគត​ ​ឬ​អ្នក​ ​គប្បី​ទូន្មាន​ពួក​ភិក្ខុ​ ​តថាគត​ ​ឬ​អ្នក​ ​គប្បី​ធ្វើ​ធម្មី​កថា​ ​ចំពោះ​ពួក​ភិក្ខុ​។​
 [​១៥៨​]​ ​បពិត្រ​ព្រះមានព្រះភាគ​ដ៏​ចម្រើន​ ​ឥឡូវនេះ​ ​ពួក​ភិក្ខុ​សុទ្ធតែ​ជា​អ្នក​ប្រដៅ​ក្រ​ ​ជា​អ្នក​ប្រកបដោយ​ធម៌​ ​ដែល​ធ្វើឲ្យ​ទៅជា​អ្នក​ប្រដៅ​ក្រ​ ​ជា​អ្នក​មិន​អត់សង្កត់​ ​មិន​កាន់​យកពាក្យ​ប្រដៅ​ដោយ​ចំណែក​ស្តាំ​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ណាមួយ​មិន​មាន​សទ្ធា​ ​ក្នុង​កុសលធម៌​ ​មិន​មាន​ហិរិ​ ​ក្នុង​កុសលធម៌​ ​មិន​មាន​ឱត្តប្បៈ​ ​ក្នុង​កុសលធម៌​ ​មិន​មាន​វីរិយៈ​ ​ក្នុង​កុសលធម៌​ ​មិន​មាន​បញ្ញា​ក្នុង​កុសលធម៌​ ​វេលា​យប់​
ថយ | ទំព័រទី ១៣៨ | បន្ទាប់