​[​១៦០​]​ ​ម្នាល​កស្សប​ ​ត្រូវ​ណាស់​ហើយ​ៗ​ ​បុគ្គល​ណាមួយ​ ​មិន​មាន​សទ្ធា​ ​ក្នុង​កុសលធម៌​ ​មិន​មាន​ហិរិ​.​.​.​ ​មិន​មាន​ឱត្តប្បៈ​.​.​.​ ​មិន​មាន​វីរិយៈ​.​.​.​ ​មិន​មាន​បញ្ញា​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​យប់​ ​ឬ​ថ្ងៃ​នៃ​បុគ្គល​នោះ​មកដល់​ ​សេចក្តី​សាបសូន្យ​ ​ក៏​ប្រាកដ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​មិន​មាន​សេចក្តី​ចម្រើន​ឡើយ​។​ ​ម្នាល​កស្សប​ ​យប់​ ​ឬ​ថ្ងៃ​នៃ​ព្រះចន្ទ​ ​ក្នុង​ចំណែក​រនោច​មកដល់​ ​(​ព្រះចន្ទ​នោះ​)​ ​តែង​សាបសូន្យ​ចាក​ទ្រង់ទ្រាយ​ ​សាបសូន្យ​ចាក​មណ្ឌល​ ​សាបសូន្យ​ចាក​ពន្លឺ​ ​សាបសូន្យ​ចាក​កំពស់​ ​និង​ទំហំ​ ​យ៉ាងណា​ ​ម្នាល​កស្សប​ ​បុគ្គល​ណាមួយ​ ​មិន​មាន​សទ្ធា​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​មិន​មាន​ហិរិ​.​.​.​ ​មិន​មាន​ឱត្តប្បៈ​.​.​.​ ​មិន​មាន​វីរិយៈ​.​.​.​ ​មិន​មាន​បញ្ញា​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​យប់​ ​ឬ​ថ្ងៃ​នៃ​បុគ្គល​នោះ​មកដល់​ ​
ថយ | ទំព័រទី ១៤២ | បន្ទាប់