​មិន​ពោល​សរសើរគុណ​ ​នៃ​ការ​ប្រារព្ធ​សេចក្តី​ព្យាយាម​ផង​។​ ​បណ្តា​ភិក្ខុ​ទាំងនោះ​ ​ភិក្ខុ​ណា​ ​ជា​អ្នក​ល្បីល្បាញ​ ​មានយស​ ​តែង​បាន​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ទាំងឡាយ​ ​ទើប​ពួក​ភិក្ខុ​ជា​ថេរៈ​ ​និមន្ត​ភិក្ខុ​នោះ​ ​ដោយ​អាសនៈ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​មក​ ​ភិក្ខុ​នេះ​ ​ឈ្មោះ​អ្វី​ ​ភិក្ខុ​នេះ​ជា​អ្នក​ចម្រើន​ហ្ន៎​ ​ភិក្ខុ​នេះ​ ​ជា​អ្នក​ស្រឡាញ់​សព្រហ្មចារី​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​មក​អង្គុយ​លើ​អាសនៈ​នេះ​ចុះ​។​ ​ម្នាល​កស្សប​ ​បណ្តា​ភិក្ខុ​ទាំងនោះ​ ​ពួក​ភិក្ខុ​ថ្មី​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ឮថា​ ​ភិក្ខុ​ណា​ជា​អ្នក​ល្បីល្បាញ​ ​មានយស​ ​តែង​បាន​នូវ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ទាំងឡាយ​ ​ទើប​ពួក​ភិក្ខុ​ជា​ថេរៈ​ ​និមន្ត​ភិក្ខុ​នោះ​ដោយ​អាសនៈ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​មក​ ​ភិក្ខុ​នេះ​ ​ឈ្មោះ​អ្វី​ ​ភិក្ខុ​នេះ​ជា​អ្នក​ចម្រើន​ ​ភិក្ខុ​នេះ​ ​ជា​អ្នក​ស្រឡាញ់​សព្រហ្មចារី​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​មក​អង្គុយ​លើ​អាសនៈ​នេះ​ចុះ​ ​ដូច្នេះហើយ​ ​ភិក្ខុ​ទាំងនោះ​ ​រមែង​ប្រតិបត្តិ​តាម​បែប​នោះ​ ​ការប្រតិបត្តិ​នោះ​ ​របស់​ភិក្ខុ​នោះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​អស់​រាត្រី​យូរអង្វែង​។​ ​
ថយ | ទំព័រទី ១៤៨ | បន្ទាប់