​[​១៦៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ប្រាថ្នា​ដរាបណា​ ​ក៏បាន​រម្ងាប់​នូវ​វិតក្កៈ​ ​និង​វិចារៈ​អស់ហើយ​ ​ក៏​ចូលកាន់​ទុតិយជ្ឈាន​ ​ជា​ធម្មជាត​កើតមាន​ ​ក្នុង​សន្តាន​នៃ​ខ្លួន​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​គឺ​សទ្ធា​ ​មាន​សភាព​ជា​ចិត្ត​ខ្ពស់​ឯក​ ​មិន​មាន​វិតក្កៈ​ ​មិន​មាន​វិចារៈ​ទេ​ ​មានតែ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សមាធិ​ ​គឺ​បឋមជ្ឈាន​ប៉ុណ្ណោះ​ ​ដរាប​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែកខាង​កស្សប​ប្រាថ្នា​ ​ដរាបណា​ ​ក៏បាន​រម្ងាប់​នូវ​វិតក្កៈ​ ​និង​វិចារៈ​អស់ហើយ​។​បេ​។​ ​ចូល​ទុតិយជ្ឈាន​ ​ដរាប​នោះ​ដែរ​។​
 [​១៦៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ប្រាថ្នា​ ​ដរាបណា​ ​ក៏​នឿយណាយ​ចាក​បីតិ​ផង​ ​ប្រកបដោយ​ឧបេក្ខា​ផង​ ​មានសតិ​ ​និង​សម្បជញ្ញៈ​ផង​ ​ទទួល​នូវ​សេចក្តី​សុខ​ ​ដោយ​នាមកាយ​ផង​ ​ព្រះ​អរិយៈ​ទាំងឡាយ​ ​តែង​សរសើរ​នូវ​បុគ្គល​ ​ដែល​ប្រកបដោយ​តតិយជ្ឈាន​នោះ​ថា​ ​ជា​អ្នក​បាន​ឧបេក្ខា​ ​មានសតិ​ ​មានធម៌​ជា​គ្រឿង​នៅជា​សុខ​ ​ដូច្នេះ​ ​ព្រោះ​តតិយជ្ឈាន​ណា​ ​ក៏​ចូល​តតិយជ្ឈាន​នោះ​ ​ដរាប​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែកខាង​កស្សប​ប្រាថ្នា​ ​ដរាបណា​ ​ក៏​នឿយណាយ​ ​ចាក​បីតិ​ផង​ ​ប្រកបដោយ​ឧបេក្ខា​ផង​ ​មានសតិ​ ​និង​សម្បជញ្ញៈ​ផង​
ថយ | ទំព័រទី ១៥០ | បន្ទាប់