​ជា​មិច្ឆាទិដ្ឋិ​ ​កាន់​អំពើ​ជា​មិច្ឆាទិដ្ឋិ​ ​សត្វ​ទាំងនោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​អើហ្ន៎​ ​ចំណែក​ពួក​សត្វ​ទាំងនេះ​ ​ប្រកបដោយ​កាយសុចរិត​ ​ប្រកបដោយ​វចីសុចរិត​ ​ប្រកបដោយ​មនោសុចរិត​ ​ជា​អ្នក​មិន​តិះដៀល​ពួក​ព្រះ​អរិយៈ​ ​ជា​សម្មាទិដ្ឋិ​ ​កាន់​អំពើ​ជា​សម្មាទិដ្ឋិ​ ​ពួក​សត្វ​ទាំងនោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក​ ​តថាគត​ ​មាន​ទិព្វចក្ខុ​ដ៏​បរិសុទ្ធ​ ​កន្លង​នូវ​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ​បានឃើញ​នូវ​ពួក​សត្វ​ដែល​ច្យុត​ ​កើត​ ​ថោកទាប​ ​ឧត្តម​ ​មាន​វណ្ណៈ​ល្អ​ ​មាន​វណ្ណៈ​អាក្រក់​ ​មាន​គតិ​ល្អ​ ​មាន​គតិ​អាក្រក់​ ​ដឹង​ច្បាស់​នូវ​ពួក​សត្វ​ដែល​អន្ទោល​ទៅតាម​កម្ម​ថា​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​ ​ដរាប​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែកខាង​កស្សប​ប្រាថ្នា​ ​ដរាបណា​ ​ក៏​មាន​ទិព្វចក្ខុ​ដ៏​បរិសុទ្ធ​ ​កន្លង​នូវ​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ​បានឃើញ​ពួក​សត្វ​ដែល​ច្យុត​។​បេ​។​ ​ដឹង​ច្បាស់​នូវ​ពួក​សត្វ​ដែល​អន្ទោល​ទៅតាម​កម្ម​ ​ដរាប​នោះ​ដែរ​។
ថយ | ទំព័រទី ១៥៧ | បន្ទាប់