​[​១៩៨​]​ ​ម្នាល​អាវុសោ​ ​ចុះ​ព្រះមានព្រះភាគ​ ​ទ្រង់ព្យាករ​ដូចម្តេច​វិញ​។​ ​ម្នាល​អាវុសោ​ ​ព្រះមានព្រះភាគ​ ​ទ្រង់ព្យាករ​ថា​ ​នេះ​ជា​ទុក្ខ​ ​ព្រះមានព្រះភាគ​ ​ទ្រង់ព្យាករ​ថា​ ​នេះ​ជាហេតុ​នាំឲ្យកើត​ទុក្ខ​ ​ព្រះមានព្រះភាគ​ ​ទ្រង់ព្យាករ​ថា​ ​នេះ​ជា​សេចក្តី​រំលត់ទុក្ខ​ ​ព្រះមានព្រះភាគ​ ​ទ្រង់ព្យាករ​ថា​ ​នេះ​ជា​ផ្លូវ​ប្រតិបត្តិ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រំលត់ទុក្ខ​។​ ​ម្នាល​អាវុសោ​ ​ចុះ​ហេតុ​ដូចម្តេច​ ​បាន​ជា​ព្រះមានព្រះភាគ​ ​ទ្រង់ព្យាករ​ពាក្យ​នេះ​។​ ​ម្នាល​អាវុសោ​ ​ព្រោះថា​ ​ពាក្យ​នេះ​ ​ប្រកបដោយ​ប្រយោជន៍​ ​ជា​ខាងដើម​នៃ​ព្រហ្មចរិយៈ​ ​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​នឿយណាយ​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​ដើម្បី​សេចក្តី​រំលត់​ ​ដើម្បី​ស្ងប់​រម្ងាប់​ ​ដើម្បី​សេចក្តី​ដឹង​ច្បាស់​ ​ដើម្បី​សេចក្តី​ត្រាស់​ដឹង​ ​ដើម្បី​ព្រះនិព្វាន​ ​ព្រោះហេតុនោះ​ ​បាន​ជា​ព្រះមានព្រះភាគ​ ​ទ្រង់ព្យាករ​ពាក្យ​នោះ​។​ ​ចប់​សូត្រ​ទី១២​។​
 [​១៩៩​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ព្រះ​មហាកស្សប​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​
ថយ | ទំព័រទី ១៧៦ | បន្ទាប់