[​២១១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រឿង​ធ្លាប់​មាន​មក​ហើយ​ថា​ ​មានត្រកូល​នៃ​សត្វ​អណ្តើក​ធំ​ ​អាស្រ័យ​នៅជា​យូរអង្វែង​មក​ហើយ​ ​ក្នុង​អន្លង់​ទឹក​មួយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​អណ្តើក​មួយ​ ​ចូល​ទៅ​រក​អណ្តើក​មួយទៀត​ ​ហើយក៏​ពោល​ទៅ​នឹង​អណ្តើក​មួយ​ ​(​នោះ​)​ ​ដូច្នេះ​ថា​ ​នែ​បង​អណ្តើក​ ​បង​ឯង​កុំទៅ​កាន់​ប្រទេស​នុ៎ះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អណ្តើក​នោះ​ ​បាន​ទៅកាន់​ប្រទេស​នោះ​ ​ព្រាន​ក៏​ចាប់​អណ្តើក​នោះ​ដោយ​មូល​(​១​)​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​អណ្តើក​នោះ​ចូល​ទៅ​រក​អណ្តើក​ ​(​ដែល​ឃាត់​)​ ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អណ្តើក​នោះ​ ​បានឃើញ​អណ្តើក​នោះ​មក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ពោល​ទៅ​នឹង​អណ្តើក​នោះ​ ​ដូច្នេះ​ថា​ ​នែ​បង​អណ្តើក​ ​បង​ឯង​មិនបាន​ទៅកាន់​ប្រទេស​នោះ​ទេ​ឬ​។​ ​អណ្តើក​នោះ​ឆ្លើយ​ថា​ ​នែ​បង​អណ្តើក​ ​ខ្ញុំ​បាន​ទៅ​
​(​១​)​ ​ជា​ឈ្មោះ​គ្រឿងប្រហារ​សត្វ​មួយ​យ៉ាង​ ​ផ្លែ​វា​ធ្វើ​ដោយ​ដែក​ស្រួច​ ​បញ្ចូល​ដង​ទៅ​ក្នុង​មៀន​ ​សម្រាប់​កាន់​ពួយ​ ​មាន​ខ្សែ១វែង​ចង​ផ្លែ​ ​កាលបើ​ចាក់​សត្វ​ទៅ​ហើយ​ ​ដងនោះ​របូត​ចេញ​អំពី​ផ្លែ​ទៅ​ ​នៅ​ជាប់​តែ​ខ្សែ​ទៅជាមួយ​នឹង​ផ្លែ​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ១៨៤ | បន្ទាប់